អឺរ៉ុបយកចិត្តទុកដាក់ជាច្រើនចំពោះសភាពការណ៍នៅសមុទ្រខាងកើត
(VOV)_ទ្វីបអឺរ៉ុបយកចិត្តទុកដាក់ និងផ្ទៀងស្តាប់បណ្ដាថ្នាក់ដឹកនាំទ្វីបអាស៊ី
អធិប្បាយ អំពីសភាពការណ៍នៅសមុទ្រខាងកើត។នេះគឺជាការពិនិត្យរបស់កាសែត
Echo បារាំង និងកាសែតជាច្រើនរបស់អឺរ៉ុប ស្ដីអំពីបណ្ដាខ្លឹមសារ ដែលបានយក មកពិភាក្សានៅសន្និសីទកំពូល ASEM 10 ដែលបានចាប់ផ្តើមនាថ្ងៃទី១៦ តុលា នៅ
ទីក្រុង Milan អ៊ីតាលី។ បណ្ដាកាសែតក៏បានដកស្រង់ព័ត៍មាននៃសន្និសីទកាសែត រួមរវាងអាធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រី Nguyen Tan Dung នាថ្ងៃទី១៥ តុលាផងដែរ។ តាមនោះ លោកស្រី Angela Merkel បានអះអាងថា៖
ASEM នឹងពិភាក្សាអំពីបញ្ហានេះ ដើម្បីបង្កើតខ្សែផ្លូវនាវាចរណ៍ សេរី សន្តិសុខ សុវត្ថិ
ភាព។ កាសែតបារាំងបានចាត់ទុកថា៖ទស្សនះរបស់អាល្លឹម៉ងក៏ដូចជាគោលជំហររួម
របស់ EU ផងដែរ។
|
អឺរ៉ុបយកចិត្តទុកដាក់ជាច្រើនចំពោះសភាពការណ៍នៅ សមុទ្រខាងកើត |
ស្ដីពីការជំរុញការផ្សាភ្ជាប់ រវាងអាស៊ី-អឺរ៉ុប កាសែត Echo បាននិយាយដល់បណ្ដា ការផ្សាភ្ជាប់ពាណិជ្ជកម្មរវាងអឹរ៉ុបនិងអាស៊ី និងសង្កត់ធ្ងន់ថា៖ ទ្វីបអឺរ៉ុបត្រូវការកិច្ចស
ហប្រតិបត្តិការនេះ។ និងវៀតណាមដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃក្នុង
ការជំរុញ ទំនាក់ទំនងអាស៊ី-អឹរ៉ុបខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ពិសេស នៅវេទីកា
ASEM លើកនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នឹងជាថ្នាក់ដឹក
នាំ១រូបក្នុងចំណោមថ្នាក់ដឹកនាំ៣រូបរបស់អាស៊ី បានអញ្ជើញជួបប្រាស្រ័យជាមួយ
បណ្ដាអង្គភាពអាជីវកម្មជួរមុខនៃទ្វីបអាស៊ីនិងអឺរ៉ុប ក្នុងវេទិកាអង្គភាពអាជីវកម្ម
អាស៊ី-អឹរ៉ុបផងដែរ៕