អឺរ៉ុប​សម្រេច​បាន​កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​ស្ដីពីការស្តុក​ឧស្ម័ន

(VOVWORLD) - បទបញ្ញត្តិនេះត្រូវបានស្នើឡើង សំដៅធានាបរិមាណឧស្ម័នយ៉ាងពេញលេញ មុនរដូវរងារ ហើយអាចត្រូវបានចែករំលែកគ្នារវាងបណ្ដាប្រទេសជាសមាជិកក្នុងស្មារតីសាមគ្គីភាព។
អឺរ៉ុប​សម្រេច​បាន​កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​ស្ដីពីការស្តុក​ឧស្ម័ន - ảnh 1បំពង់បង្ហូរឧស្ម័នប៉ូឡូញ-លីទុយអានី នៅទីក្រុង Jauniunai (លីទុយអានី) (រូបថត៖ AFP/VNA)

ក្នុងបរិបទនៃជម្លោះយោធានៅអ៊ុយក្រែននោះ ជំហានដ៏សំខាន់មួយដើម្បីកែលម្អសន្តិសុខប្រភពផ្គត់ផ្គង់របស់សហភាពអឺរ៉ុប (EU) ត្រូវបានអនុវត្តន៍នាថ្ងៃទី ១៩ ឧសភា ជាមួយកិច្ចព្រមព្រៀងនយោបាយបណ្តោះអាសន្នដែលសម្រេចបានរវាងក្រុមប្រឹក្សាអឺរ៉ុប សហភាពអឺរ៉ុប និងសភាអឺរ៉ុប (EP) ស្តីពីច្បាប់ស្តុកឧស្ម័ន។ បទបញ្ញត្តិនេះត្រូវបានស្នើឡើង សំដៅធានាបរិមាណឧស្ម័នយ៉ាងពេញលេញ មុនរដូវរងារ ហើយអាចត្រូវបានចែករំលែកគ្នារវាងបណ្ដាប្រទេសជាសមាជិកក្នុងស្មារតីសាមគ្គីភាព។

សមាជិកសភាអឺរ៉ុបបានព្រមព្រៀងគ្នាក្នុងអំឡុងពេលចរចាថាកន្លែងស្តុកឧស្ម័នក្រោមដីនៅតាមបណ្ដាប្រទេសជាសមាជិក EU ត្រូវបានបំពេញយ៉ាងហោចណាស់ ៨០% នៃសមត្ថភាពស្តុកឧស្ម័ន មុនរដូវរងារឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ក៏ដូចជាបំពេញបន្ថែម ៩០% មុនដំណាក់កាល ២០២៤ និង ២០២៥។ EU នឹងរួមគ្នាខិតខំប្រឹងប្រែងដើម្បីបំពេញបន្ថែម ៨៥ % នៃសមត្ថភាពស្តុកឧស្ម័នក្រោមដីនៅក្នុងប្លុកនាឆ្នាំ ២០២២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ