អាល្លឺម៉ង់កាត់បន្ថយសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក
|
អាល្លឺម៉ង់កាត់បន្ថយសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក(TTXVN) |
(VOV)_នាថ្ងៃទី ១១ កក្កដា កាសែត The Bildt របស់អាល្លឺម៉ង់ បានជូន ដំណឹង របស់ខុទ្ទកាល័យអធិកាបតីអាល្លឺម៉ង់ បានចេញសេចក្ដីណែនាំអោយស្ថាប័នសន្តិ
សុខអាល្លឺម៉ង់ត្រូវកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយដៃគូអាមេរិក បន្ទាប់ពី
ពេលបានរកឃើញចរបុរសមុខពីរ។ តាមនោះ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន
សន្តិសុខប្រទេសទាំងពីរក្នុងរយៈពេលខាងមុខនេះនឹងថយចុះដល់កំរិតអប្បបរិមា។ នេះគឺជាប្រតិកម្មផ្ទាល់ ចំពោះការរកឃើញបុគ្គលិកសន្តិសុខរបស់អាល្លឺម៉ង់ធ្វើការ
អោយ អាមេរិក នាពេលថ្មីៗនេះ ដែលធ្វើអោយអាល្លឺម៉ង់ត្រូវនិរទេសប្រធានដំណាង
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ( CIA) នៅស្ថានទូតអាមេរិកប្រចាំនៅទីក្រុង
Berlin អាល្លឹម៉ង់។
នាថ្ងៃទី១០ កក្កដា អ្នកនាំពាក្យសេតវិមាន លោក Josh Ernst បានប្រកាសថា៖ ស្ថាប័នសន្តិសុខអាមេរិកនិងអាល្លឺម៉ង់នៅបន្តផ្លាស់ប្តូរព័ត៍មាន ដោយមិនអើពើដល់ការ និរទេសពោលខាងលើដែរ៕