អាល្លឺម៉ង់​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​កាំបិត​​ក្នុង​ពិធី​បុណ្យ

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់កាលពីថ្ងៃទី ២៤ ខែសីហា បានរាយការណ៍ថាប៉ូលីសរបស់ប្រទេសនេះបានចាប់ខ្លួនជនសង្ស័យម្នាក់នៅក្នុងការវាយប្រហារដោយកាំបិតនៅក្នុងទីក្រុង Solingen ភាគខាងលិចនៃប្រទេសនេះ ប្រហែល ២៤ ម៉ោងបន្ទាប់ពីការវាយប្រហារនេះកើតឡើង ដែលបណ្តាលឲ្យមនុស្ស ៣ នាក់បានស្លាប់និងមនុស្ស ៨ នាក់ផ្សេងទៀតរងរបួស។

ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ ARD រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ North Rhine-Westphalia លោក Herbert Reul បានឲ្យដឹងថា ក្នុងយុទ្ធនាការចាប់ខ្លួន ប៉ូលីសក៏បានចាប់ខ្លួនជនសង្ស័យពីរនាក់ផ្សេងទៀតប៉ុន្តែមិនមែនជាជនដៃដល់នោះទេ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសើបសួរ ហើយប៉ូលីសក៏បានដកហូតវត្ថុតាងជាច្រើនផងដែរ។

អាល្លឺម៉ង់​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​កាំបិត​​ក្នុង​ពិធី​បុណ្យ - ảnh 1ប៉ូលិសអាល្លឺម៉ង់ស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការវាយប្រហារដោយកាំបិតក្នុងទីក្រុង Solingen ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ រូបថត៖ រូបភាព Getty / TTXVN

នៅព្រឹកថ្ងៃដដែល អង្គការភេរវកម្ម រដ្ឋអ៊ីស្កលាមស្វ័យប្រកាស(IS) បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ យោងតាមសេចក្តីប្រកាសរបស់ IS ជនដៃដល់គឺជាសមាជិកមួយនៃអង្គការភេរវកម្មនេះ។

ការវាយប្រហារដោយកាំបិតបានកើតឡើងនៅយប់ថ្ងៃទី ២៣ ខែសីហានៅទីលាន Fronhof ក្នុងទីក្រុង Solingen ជាកន្លែងដែលប្រព្រឹត្តិទៅពិធីបុណ្យមួយដើម្បីអបអរសាទរខួបលើកទី ៦៥០ នៃការបង្កើតទីក្រុង Solingen ។ ពិធីបុណ្យនេះ គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ខែសីហា ដោយទទួលអ្នកទស្សនាប្រមាណ ៧៥,០០០ នាក់។ បន្ទាប់ពី ការវាយប្រហារដោយកាំបិត គណៈរៀបចំបានប្រកាសលុបចោលព្រឹត្តិការណ៍នេះតែម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ