អាល្លឺម៉ង់អំពាវនាវឲ្យអឺរ៉ុបជាអ្នកត្រួសត្រាយក្នុងការរំសាយសព្វាវុធនុយក្លេអ៊ែរ

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Sigmar Gabriel បានអះអាងថា អឺរ៉ុបគប្បី ជាអ្នកត្រួសត្រាយជំរុញការរំសាយសព្វាវុធនុយក្លេអ៊ែរ បន្ទាប់ពីរដ្ឋអំណាចអាមេរិកលើកសំណើអំពីការបង្កើន និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ 
អាល្លឺម៉ង់អំពាវនាវឲ្យអឺរ៉ុបជាអ្នកត្រួសត្រាយក្នុងការរំសាយសព្វាវុធនុយក្លេអ៊ែរ - ảnh 1 អាល្លឺម៉ង់អំពាវនាវឲ្យអឺរ៉ុបជាអ្នកត្រួសត្រាយក្នុងការរំសាយសព្វាវុធនុយក្លេអ៊ែរ

នាថ្ងៃទី ៤ កុម្ភៈ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Sigmar Gabriel បានឲ្យដឹងថា នាពេលសង្គ្រាមត្រជាក់ ក៏ដូចជានាបច្ចុប្បន្ន អឺរ៉ុបត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ក្នុងការរត់ប្រណាំងសព្វាវុធនុយក្លេអ៊ែរថ្មីៗ។ លោក Sigmar Gabriel បានអះអាងថា អាល្លឺម៉ង់នឹងរួមសហការជាមួយសម្ព័ន្ធមិត្តនិងដៃគូដើម្បីពន្លឿន និងអនុវត្តការរំសាយសព្វាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក។

សេចក្ដីថ្លែងការណ៍រពោលខាងលើរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ត្រូវបានចាត់ទុកថាជាកាយវិការប្រតិកម្មចំពោះការដែលអាមេរិកទើបនឹងប្រកាសរបាយការណ៍ស្ដីពីការវាយតម្លៃលើស្ថានភាពនុយក្លេអ៊ែរ ឆ្នាំ ២០១៨ នាថ្ងៃទី២ កុម្ភៈ។ របាយកាណ៍នេះបានឲ្យដឹងថា អាមេរិកកំពុងប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែរដែលមិនធ្លាប់មានពីមុនមក ហើយបានសង្កត់ធ្ងន់ទៅលើអ្វីៗដែលហៅថា "ការព្រួយបារម្ភរបស់រដ្ឋអំណាចអាមេរិកចំពោះកូរ៉េខាងជើង អ៊ីរ៉ង់ ចិន និងរុស្ស៊ី"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ