អូស្ត្រាលីបន្តបង្កើន ODA សម្រាប់វៀតណាម

(VOVWORLD) - នៅក្នុងផែនការថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៣-២០២៤ ដែលត្រូវបានលោក Jim Chalmers រដ្ឋមន្ត្រីរតនាគារអូស្ត្រាលី ប្រកាសកាលពីយប់ថ្ងៃទី ៩ ឧសភា  គឺ អូស្ត្រាលីនឹងចំណាយថវិការប្រហែល ៤,៧៧ ពាន់លាន AUD លើជំនួយអភិវឌ្ឍន៍ (ODA)។
អូស្ត្រាលីបន្តបង្កើន ODA សម្រាប់វៀតណាម - ảnh 1រដ្ឋមន្ត្រីរតនាគារអូស្ត្រាលី លោក Jim Chalmers ប្រកាសផែនការថវិកានៅចំពោះមុខរដ្ឋសភា។ រូបថត៖ Dylan Robinson

គិតតាមតំបន់ ទីកន្លែងទទួល ODA ច្រើនជាងគេនៅឆ្នាំក្រោយ គឺតំបន់មហាសមុទ្រប៉ាស៊ីហ្វិក (ច្រើនជាង ១,៩ ពាន់លាន AUD) និងឈរលំដាប់ទីពីរ គឺអាស៊ីអាគ្នេយ៍ (១,២ ពាន់លាន AUD)។ ក្នុងនោះថវិកា ODA សម្រាប់វៀតណាម នឹងមានចំនួន ៩៥,១លាន AUD កើនឡើងប្រហែល ២,៥%។

ជំនួយអភិវឌ្ឍន៍របស់ប្រទេសនេះនឹងផ្តោតលើការលើកកម្ពស់ការបើកចំហ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក តាមរយៈការវិនិយោគនៅក្នុងគម្រោងដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លើកកម្ពស់តួនាទីរបស់សង្គមស៊ីវិលក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បង្កើនឱកាសសម្រាប់ស្ត្រី កុមារី និងជនពិការ ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងរបស់ប្រទេសអូស្ត្រាលី ជាមួយពិភពលោកក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ ការទូត។ នៅក្នុងទុន ODA នេះ អូស្ត្រាលីក៏បានចំណាយប្រាក់យ៉ាងច្រើនលើជំនួយមនុស្សធម៌ ជំនួយសង្គ្រោះបន្ទាន់ និងសកម្មភាពជនភៀសខ្លួន ដែលមានទឹកប្រាក់រហូតដល់ជិត ៤៨០ លាន AUD៕

ប្រតិកម្មទៅវិញ

ផ្សេងៗ