អាស៊ានឆ្ពោះទៅទិវាអន្តរជាតិអំពីការលុបបំបាត់អំពើហឹង្សាចំពោះនារីនិងកុមារ
|
អាស៊ានឆ្ពោះទៅទិវាអន្តរជាតិអំពីការលុបបំបាត់អំពើហឹង្សាចំពោះនារីនិងកុមារ (Image: Vietnam+) |
(VOVworld) – នៅសន្និសីទលើកទី ៨ នៃគណៈកម្មាធិការរបស់អាស៊ានទទួល បន្ទុកការជំរុញនិងគាំពារសិទ្ធិនារីនិងកុមារ (ACWC) ដែលទើបនឹងត្រូវបានរៀបចំ
ឡើងនៅទីក្រុង Jakarta ឥណ្ឌូណេស៊ី តំណាងនានាបានវាយតំលៃសកម្មចំពោះ
សកម្មភាពនៃ ACWC សំដៅអនុវត្តសេចក្តីថ្លែងការអំពីការលុបចោលអំពើហឹង្សា
ចំពោះនារីនិងកុមារ។ តាមនោះ ACWC បានសហប្រតិបត្តិការជាមួយក្រសួងនារី គ្រួសារនិងអភិវឌ្ឍន៍សហគមន៍ម៉ាឡេស៊ីចេញផ្សាយសៀវភៅអំពីបទពិសោធន៍ អនុវត្តល្អបំផុតក្នុងការលុបបំបាត់អំពើហឹង្សាចំពោះនារីនិងកុមារក្នុងអាស៊ាន រៀបចការពិគ្រោះយោបល់អំពីយន្តការធ្វើសកម្មភាពក៏ដូចជាការជួយឧតប្ថម្ភសំ
រាប់អាស៊ានលើវិស័យគាំពារនារីនិងកុមារជាមួយមន្ត្រីរដ្ឋាភិបាលនៃបណ្ដាប្រទេស
ដៃគូដូចជាអ៊ូស្ត្រាលីអាមេរិកនិងសហភាពអឺរ៉ុប (EU)។ ACWC បានបំផុសនិង
អំពាវនាវឲ្យប្រទេសជាសមាជិកអាស៊ានចំនួន ១០ ក្នុងប្លុកអនុវត្តយុទ្ធនាការឃោស
នាដោយប្រធានបទ “បញ្ឃប់អំពើហឹង្សាចំពោះនារី” តាមរយៈរូបភាពជាច្រើនសំដៅ
ឆ្ពោះទៅទិវាអន្តរជាតិអំពីការលុបបំបាត់អំពើហឹង្សាចំពោះនារីនិងកុមារ (ថ្ងៃទី ២៥ វិច្ជការ)៕