អាស៊ានជាដៃគូសំខាន់របស់រុស្ស៊ី
|
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Arkady Dvokivich |
(VOV)_ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Arkady Dvokivich នាថ្ងៃទី២០ មេសា
បានមកបំពេញការងារនៅលេខាធិការដ្ឋានអាស៊ាន និងមានជំនួបសន្ទនាជាមួយ
លោក Le Luong Minh អគ្គលេខាធិការអាស៊ាន។ នៅទីនេះ លោក Le Luong Minh
បានបានសម្ដែងគោលបំណងថា៖ភាគីទាំងពីរបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួត
ជាងទៀត ដើម្បីបង្កើនទំនាក់ទំនងដៃគូ។ លោក Le Luong Minh ក៏បានវាយតំលៃ
ខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់រុស្ស៊ី ចំពោះអាស៊ានផងដែរ។
រីឯ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Arkady Dvokivich បានប្រកាសថា៖រុស្ស៊ីចាត់ទុក
អាស៊ាន ជាដៃគូសំខាន់ និងកត់សម្គាល់នូវបណ្ដាសក្ដានុភាពខាងសេដ្ឋកិច្ចដ៏ធំធេង
នៃកិច្ចសហប្រតិបត្តិការនេះ។ រុស្ស៊ីបានស្វាគមន៍ការបង្កើតសហគមន៍អាស៊ាន នាឆ្នាំ
២០១៥ និងអំណាវនាវអោយបង្កើនកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងអាស៊ាន
អោយបានខ្លាំងក្លាថែមទៀត៕