អាស៊ាននិងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - នៅក្នុងកិច្ចសន្ទនានេះ បណ្ដាអ្នកជំនាញជាតិ និងអន្តរជាតិបានធ្វើការវិភាគអំពីផលប៉ះពាល់ ផ្សេងៗគ្នានៃជំងឺរាតត្បាតកូវីដ ១៩ចំពោះបណ្ដាប្រទេសក្នុងប្លុកអាស៊ាន របៀបឆ្លើយតបនឹងជំងឺរាតត្បាតរបស់បណ្ដាប្រទេស កិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។
លោកស្រី Caitlin Wiesen ប្រធានតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅប្រទេសវៀតណាម ដែលបានអញ្ជើញចូលរួមកិច្ចសន្ទនា (រូបថត៖ VNA) |
នាថ្ងៃទី ២៦ ឧសភា មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្រ្ត (សាកលវិទ្យាល័យជាតិហាណូយ) បានរួមសហការជាមួយអង្គការ Konrad Adenauer Stiftung (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់) រៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ“ អាស៊ាន និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ”។
នៅក្នុងកិច្ចសន្ទនានេះ បណ្ដាអ្នកជំនាញជាតិ និងអន្តរជាតិបានធ្វើការវិភាគអំពីផលប៉ះពាល់ ផ្សេងៗគ្នានៃជំងឺរាតត្បាតកូវីដ ១៩ចំពោះបណ្ដាប្រទេសក្នុងប្លុកអាស៊ាន របៀបឆ្លើយតបនឹងជំងឺរាតត្បាតរបស់បណ្ដាប្រទេស កិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។ យោងតាមបណ្ដាអ្នកជំនាញថា ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ នោះ បណ្ដាប្រទេសជាសមាជិកអាស៊ានចាំបាច់ត្រូវឆ្ពោះទៅរកការទទួលប្រភពវ៉ាក់សាំងដើម្បីចាក់ជូនប្រជាជនក្នុងទ្រង់ទ្រាយធំ សំដៅទទួលបានភាពស៊ាំសហគមន៍ចំពោះជំងឺនៅឆ្នាំ២០២២។ ទន្ទឹមនឹងនេះស្វែងរកដំណោះស្រាយឆ្លើយតប បណ្ដាកញ្ចប់ជំរុញសេដ្ឋកិច្ច និងសង្ឈឹមថាអាចលុបចោលវិធានការបិទខ្ទប់ រក្សាគម្លាតសង្គម ស្ដារសកម្មភាពសេដ្ឋកិច្ចឡើងវិញនាពេលខ្លីខាងមុខផងដែរ៕