អាស៊ាននិង EU ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអន្តោប្រវេសន៍និងគ្រប់គ្រងខ្សែព្រំដែន
|
អាស៊ាននិង EU ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអន្តោប្រវេសន៍និងគ្រប់គ្រងខ្សែព្រំដែន (Image: VNA) |
(VOVworld) – នៅទីក្រុង Jakarta ឥណ្ឌូណេស៊ី នាថ្ងៃទី ២០ តុលា លេខាធិការដ្ឋាន
អាស៊ានបានបើកជាផ្លូវការកម្មវិធីសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU)
ស្តីពីជនអន្តោប្រវេសន៍និងការគ្រប់គ្រងខ្សែព្រំដែនដំណាក់កាលទី ២ (EA-MBMP)
។ នេះគឺជាដំណាក់កាលជាបន្តនៃសកម្មភាពសហប្រតិបត្តិការរវាងអាស៊ាននិង
EU បន្ទាប់ពីជោគជ័យរបស់គំរោងការណ៍ដំណើរការសាកល្បងបើកទូលាយ
បណ្តាញ Interpol ជាតិដែលត្រូវបានអនុវត្តនៅកម្ពុជានិងវៀតណាមនាឆ្នាំ ២០១២។
ថ្លែងមតិនៅទីនេះ លោក Bui Chi Phuong ប្រធានគណៈប្រតិភូវៀតណាមមកពី
នាយកដ្ឋានកិច្ចការបរទេសក្រសួងនគរបាល បានឲ្យដឹងថា៖ វៀតណាមគឺជា
ប្រទេសសមាជិកសកម្មមួយក្នុងកម្មវិធីនេះ ហើយបន្តសន្យាអនុវត្តដំណាក់កាល
ទី ២ នៃគំរោងការណ៍ប្រកបដោយប្រសិទ្ធភាព។ ក្នុងកម្មវិធីនេះ EU បានជួយ
ឧបត្ថម្ភបណ្ដាប្រទេសអាស៊ានរួមមានវៀតណាមលើកកំពស់សមត្ថភាពខាងការ
គ្រប់គ្រងជនអន្តោប្រវេសន៍ក្នុងប្លុកឬការងារឆ្លងដែននៃប្រជាពលរដ្ឋអាស៊ានព្រម
ទាំងធានាសន្តិសុខក្នុងការត្រួតពិនិត្យខ្សែព្រំដែន ផងដែរ៕