អាស៊ានប៉ារ៉ាហ្គេម ១២៖ វៀតណាមឈរលេខ២លើតារាងមេដាយ
(VOVWORLD) - ក្នុងតារាងរៀបចំណាត់ថ្នាក់ ប្រទេសឥណ្ឌូណេស៊ីនាំមុខគេដោយមេដាយមាសចំនួន ៣១គ្រឿង។ គណៈប្រតិភូវៀតណាមជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានមេដាយមាសចំនួន១៨គ្រឿង។
Dang Phuong Linh ទទួលបានមេដាយមាស ២គ្រឿង ចូនចំពោះប្រតិភូវៀតណាមនៅអាស៊ានប៉ារ៉ាហ្គេម១២។ រូបថត៖ Huynh Thao/VNA
|
នៅថ្ងៃទី ៤ ខែមិថុនា ដែលជាថ្ងៃប្រកួតផ្លូវការដំបូងនៃការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍លើកទី ១២ (អាស៊ានប៉ារ៉ាហ្គេម ១២)ដែលកំពុងប្រព្រឹត្តទៅនៅកម្ពុជា អត្តពលិកលើកទម្ងន់ និងកីឡាករ កីឡាការិនីហែលទឹករបស់ប្រតិភូកីឡាវៀតណាមបានបង្ហាញខ្លួននៅលើសង្វៀនអាស៊ីអាគ្នេយ៍ ដោយយកឈ្នះ មេដាយមាសចំនួន ១៣គ្រឿងលើប្រភេទកីឡាទាំងពីរនេះ។
ក្នុងតារាងរៀបចំណាត់ថ្នាក់ ប្រទេសឥណ្ឌូណេស៊ីនាំមុខគេដោយមេដាយមាសចំនួន ៣១គ្រឿង។ គណៈប្រតិភូវៀតណាមជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានមេដាយមាសចំនួន១៨គ្រឿង។ ចំណាត់ថ្នាក់លេខ៣ បានតៅលើប្រតិភូថៃ ដែលទទួលបានមេដាយមាសចំនួន១៥គ្រឿង៕