អាស៊ានស្នើចិនត្រូវគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២
(VOV)_នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នាថ្ងៃទី១២ឧសភាបាន អបអរសាទរសេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអា
ស៊ាន ស្ដីពីសភាពការណ៍នាបច្ចុប្បន្ន នៅសមុទ្រខាងកើត។ លោក Lee Hsien Loong បានលើកច្បាស់ថា៖ ទោះបីនេះគឺជាបញ្ហាទ្វេភាគីរវាងចិននិង ប្រទេសទាក់
ទិ នមួយចំនួនក្តី ប៉ុន្តែទស្សនះមុនក៏ដូចជាក្រោយរបស់សិង្ហបុរី និង បណ្ដាប្រទេស អាស៊ានគឺ៖ សន្តិសុខ និងស្ថិរភាពរបស់តំបន់គឺចំណុះទៅលើអ្វីៗដែលកើតមាន
ឡើងនៅក្នុងតំបន់សមុទ្រនេះ។ ដោយហេតុនេះ អាស៊ានត្រូវមានទស្សនះអំពីស
ភាពការណ៍នាបច្ចុប្បន្ននៅសមុទ្រខាងកើត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារ ព័ត៍មានពេលមកដល់អាមេរិក រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Sanmugam បាន
អះអាងថា៖
“ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍
រួមស្ដីពីបណ្ដាបញ្ហានៅក្នុងតំបន់ និងសមុទ្រខាងកើត។ យើងខ្ញុំមិនចង់មានភាពតាន
តឹងឡើយ។ យើងខ្ញុំមានគោលបំណងជំរុញការកសាងក្រមប្រតិបត្តិសំរាប់តំបន់នៅ
សមុទ្រខាងកើត( COC)។”
|
_នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (internet) |
នៅឥណ្ឌា អ្នកប្រាជ្ញ Vinod Anand អ្នកឯកទេសជាន់ខ្ពស់ នៅមូលនិធិ Vive
kananda ប្រចាំនៅទីក្រុង Delhi បានអះអាងថា៖ សកម្មភាពដាក់ស្ថានីយខួងរបស់ចិ
ន មិនត្រឹមតែរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំង រំលោភទៅលើបណ្ដាមាត្រានៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ
ឆ្នាំ១៩៨២ទៀតផង។ តាមលោករូបនេះថា៖បណ្ដាប្រទែសអាស៊ានគប្បីរឹតបណ្ដឹង ផែនសាមគ្គីភាព រួមជាមួយសហគមន៍អន្តរជាតិ សំណូមពរចិនចូលរួម COC និង ដោះស្រាយជំលោះដោយសន្តិវិធី៕