អាស៊ានសាមគ្គីដើម្បីជួយជ្រោមជ្រែងប្រជាជនវៀតណាមនិងហហ្វីលីពិនជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះHaiyan
(VOV)_នៅសន្និសីទរដ្ឋមន្ត្រីការបរទេស វេទិកាសហប្រតិបត្តិការអាស៊ី-អឹរ៉ុប
(ASEM) លើកទី១១ ដែលកំពុងប្រព្រឹត្តទៅនៅឥណ្ឌា នាថ្ងៃទី១១ និងទី១២ វិច្ឆិកា ប្រធានគណះប្រតិភូជាសមាជិកនានាបានបង្ហាញនូវការយោកយល់ដ៏ជ្រាល ជ្រៅនិងសាមគ្គីភាពខ្លាំងក្លាជាមួយប្រជាជនហ្វីលីពិននិងវៀតណាម ដែលរងផលប៉ះ ពាល់ផលវិបាកដ៏ធ្ងន់ធ្ងរដោយខ្យល់ព្យុះHaiyan បណ្ដាលឡើង ។ នៅទីនេះ ប្រទេស ជាសមាជិកអាស៊ានជាច្រើនបានបង្ហាញចំណងសាមគ្គីភាពដោយសកម្មភាពជាក់ ស្ដែងជាច្រើន ដើម្បីជួយឧបត្ថម្ភរដ្ឋាភិបាលនិងប្រជាជនវៀតណាមនិងហ្វីលីពិន
ឆ្លង់កាត់លើរាល់ការលំបាក់នាបច្ចុប្បន្ន។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាម លោកស្រី Ha Kim Ngoc ប្រធានគណះប្រតិភូវៀតណាម បានសម្ដែងការដឹងគុណដ៏ជ្រាលជ្រៅរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមចំ
ពោះការយកចិត្តទុកដាក់និងការចែករំលែករបស់បណ្ដាសមាជិកASEM ផង និង
ជូនដំណឹងអំពីសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភប្រជាជន ហ្វីលីពិន ទឹកប្រាក់ចំនួន ១០០ ០០០ដុល្លារអាមេរិកទៀតផង៕
|
ខ្យល់ព្យុះHaiyan (internet) |