អាស៊ានអំពាវនាវឲ្យសាធារណរដ្ឋឆែក បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគនៅក្នុងតំបន់

(VOVWORLD) -នៅក្នុងព្រឹត្តិការណ៍តភ្ជាប់សហគ្រាសអាស៊ាន (ASEAN Business Connect) ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Prague សាធារណរដ្ឋឆែក នាថ្ងៃទី ១៥ វិច្ឆិកា បណ្ដាឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅនៅទីក្រុង Prague បានអំពាវនាវដល់សហគមន៍សហគ្រាសឆែក បើកទូលាយសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មចូលក្នុងតំបន់អាស៊ាន សំដៅធ្វើអាជីវកម្មលើសក្ដានុភាពសហប្រតិបត្តិការទ្វេភាគី។
អាស៊ានអំពាវនាវឲ្យសាធារណរដ្ឋឆែក បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគនៅក្នុងតំបន់ - ảnh 1អាស៊ានអំពាវនាវឲ្យសាធារណរដ្ឋឆែក
បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគនៅក្នុងតំបន់ 

នៅក្នុងព្រឹត្តិការណ៍តភ្ជាប់សហគ្រាសអាស៊ាន (ASEAN Business Connect) ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Prague សាធារណរដ្ឋឆែក នាថ្ងៃទី ១៥ វិច្ឆិកា បណ្ដាឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅនៅទីក្រុង Prague បានអំពាវនាវដល់សហគមន៍សហគ្រាសឆែក បើកទូលាយសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មចូលក្នុងតំបន់អាស៊ាន សំដៅធ្វើអាជីវកម្មលើសក្ដានុភាពសហប្រតិបត្តិការទ្វេភាគី។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមនៅសាធារណរដ្ឋឆែក លោក Ho Minh Tuan ប្រធានប្តូរវេនរបស់អាស៊ាននៅទីក្រុង Prague បានអះអាងថាស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅនៅសាធារណរដ្ឋឆែកត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់ក្នុងការនាំកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងភាគីទាំងពីរប្រកបដោយភាពជាក់ស្ដែង ដើម្បីផលប្រយោជន៍នៃភាគីទាក់ទិននានា។

អញ្ជើញពិភាក្សាជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅPrague ឯកអគ្គរាជទូតថៃប្រចាំនៅសាធារណរដ្ឋឆែកលោក  Narong  Sasitorn បានអះអាងថា៖

“សហគមន៍សហគ្រាសឆែកគប្បីចំណាយពេលវេលាជាច្រើនថែមទៀតក្នុងការយកចិត្តទុកដាក់ដល់តំបន់អាស៊ានប្រសិនបើគេចង់ឲ្យមានសកម្មភាពសេដ្ឋកិច្ចសម្បូរបែប។ គេគប្បីមានរបៀបទាក់ទងផ្ទាល់លើគ្រប់ជ្រុងជ្រោយជាមួយអាស៊ី ក្នុងនោះអាស៊ានត្រូវបានចាត់ទុកថាជាតំបន់នៃឱកាសជួញដូរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ