អេស្បាញបានកំណត់ពេលវេលាដើម្បីរៀបចំការបោះឆ្នោតសកល

(VOVWORLD) - ព្រះរាជវង្សានុវង្សអេស្បាញបានប្រកាសកាលពីថ្ងៃទី ១៧ ខែកញ្ញាថា នាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសអេស្បាញ លោក Pedro Sanchez នៃគណបក្សកម្មករសង្គម (PSOE) នឹងមិនស្វែងរកការបោះឆ្នោតថ្មីនៅក្នុងរដ្ឋសភាដើម្បីបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសនេះ បន្ទាប់ពីគណបក្សប្រឆាំងនានាបានបដិសេធមិនគាំទ្រលោកនោះឡើយ។
អេស្បាញបានកំណត់ពេលវេលាដើម្បីរៀបចំការបោះឆ្នោតសកល - ảnh 1 នាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសអេស្បាញ លោក Pedro Sanchez  (រូបថត៖ vov.vn)

  នេះមានន័យថាប្រទេសអេស្បាញនឹងរៀបចំការបោះឆ្នោតសកលលើកទី ៤ ឡើងវិញក្នុងរយៈពេលត្រឹមតែ ៤ ឆ្នាំនៅប្រទេសនេះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែលនោះ លោក Sanchez បានអះអាងថាអេស្បាញនឹងរៀបចំការបោះឆ្នោតរដ្ឋសភាឡើងវិញនៅថ្ងៃទី ១០ ខែវិច្ឆិកាខាងមុខនេះ។ លោកក៏បានស្តីបន្ទោសគូប្រជែងរបស់លោកចំពោះស្ថានភាពជាប់គាំងនាពេលបច្ចុប្បន្ននៅក្នុងឆាកនយោបាយអេស្បាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ