អ.ស.ប. គាំទ្រការផ្តើមគំនិតរបស់បេសកជនពិសេសទទួលបន្ទុការដោះស្រាយវិបត្តិនៅស៊ីរី
|
អ.ស.ប. គាំទ្រការផ្តើមគំនិតរបស់បេសកជនពិសេសទទួលបន្ទុការដោះស្រាយវិបត្តិនៅស៊ីរី (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៧ សីហា ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានអនុម័ត
លើសេចក្តីប្រកាសគាំទ្រការផ្តើមគំនិតរបស់បេសកជនពិសេសនៃអគ្គលេខា
ធិការ អ.ប.ប. ទទួលបន្ទុកបញ្ហានៅស៊ីរីលោក Staffan de Mitsura សំដៅអនុវត្ត
សេចក្តីថ្លែងការរួមទីក្រុងហ្សើណែល។ សេចក្តីប្រកាសដោយមាន ១៦ ខ នេះ
របស់ក្រុមប្រឹក្សារ សន្តិសុខ អ.ស.ប. បានលើកច្បាស់ថា៖ ស្ថាប័ននេះគាំទ្រ
ការផ្តើម គំនិតរបស់លោក Mitsura ស្តីពីការបង្កើតក្រុមការងារដោយមានការ
ចូលរួមរបស់ តំណាងរដ្ឋាភិបាលស៊ីរីនិងតំលាំងប្រឆាំងសំដៅដំណើរការ
សន្ទនានយោបាយនិង អនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងហ្សើណែល។
ទន្ទឹមនឹងនោះ ឯកសារនេះក៏ បានអះអាងអំពីអធិបតេយ្យភាពឯករាជ្យ
ឯកភាពនិងបូរណភាពដែនដីរបស់ស៊ីរី ព្រមទាំង សម្តែងការព្រួយបារម្ភ
ដ៏ជ្រាលជ្រៅចំពោះការគំរាមកំហែងពីអង្គការ ភេវរកម្មរដ្ឋឥស្លាមស្វ័យ
ប្រកាស (IS) និងបញ្តាញភេវរកម្មអន្តរជាតិ Al Qeada ផងដែរ៕