អស់រយៈពេល ៤៤ ថ្ងៃ ប្រទេសវៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ថ្មីណាមួយនៅក្នុងសហគមន៍ទេ
(VOVWORLD) - គណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានឲ្យដឹងថាអស់រយៈពេល ៤៤ថ្ងៃជាប់ៗគ្នាហើយ វៀតណាមមិនបានកត់ត្រាករណីឆ្លងជំងកូវីដ១៩ថ្មីណាមួយក្នុងសហគមន៍។
នៅព្រឹកថ្ងៃទី ១៦ ខែតុលានេះ គណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានឲ្យដឹងថាអស់រយៈពេល ៤៤ថ្ងៃជាប់ៗគ្នាហើយ វៀតណាមមិនបានកត់ត្រាករណីឆ្លងជំងកូវីដ១៩ថ្មីណាមួយក្នុងសហគមន៍។ រហូតមកដល់បច្ចុប្បន្ន អ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅវៀតណាមមាននចំនួន ១.១២៤ ក្នុងនោះមានអ្នកឆ្លងជំងឺចំនួន ១.០៣០ នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយមានអ្នកស្លាប់ចំនួន ៣៥ នាក់៕