អ៊ីស្រាអែលណែនាំប្រជាជនលីបង់ឱ្យចៀសវាងការទៅជិតទីតាំងដែលទាក់ទងនឹងកងកម្លាំងហេសបូឡា

(VOVWORLD) - កងទ័ពអ៊ីស្រាអែលនៅថ្ងៃទី ២៣ ខែកញ្ញា បានណែនាំប្រជាជនលីបង់កុំឱ្យទៅជិតទីតាំង ដែលទាក់ទងនឹងចលនាអ៊ីស្លាមហេសបូឡា ហើយបានប្រកាសថា ខ្លួននឹងធ្វើការវាយប្រហារ "បើកទូលាយនិងចំគោលដៅ" បន្ថែមទៀតដែលតម្រង់លើកងកម្លាំងនេះ។

អ៊ីស្រាអែលណែនាំប្រជាជនលីបង់ឱ្យចៀសវាងការទៅជិតទីតាំងដែលទាក់ទងនឹងកងកម្លាំងហេសបូឡា - ảnh 1ក្រុមអ្នកពន្លត់អគ្គីភ័យបានពន្លត់ភ្លើងនៅក្នុងតំបន់ដែលរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតដែលបានបាញ់ចេញពីប្រទេសលីបង់ក្នុងទីក្រុង Kiryat Bialik ភាគខាងជើងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ២២ ខែកញ្ញា (រូបថត៖ THX/TTXVN)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បានបញ្ជាក់ថា ប្រជាជននៅក្នុងភូមិលីបង់ដែលមានទីតាំងនៅក្នុងនិងជិតអគារ ឬតំបន់ដែលប្រើប្រាស់ដោយក្រុមហេសបូឡាហ៍ សម្រាប់គោលបំណងយោធា គួរតែនៅឱ្យឆ្ងាយពីតំបន់ទាំងនេះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ នេះត្រូវបានចាត់ទុកថាជាអនុសាសន៍ដ៏កម្រដែលយោធាអ៊ីស្រាអែលផ្តល់ដល់ប្រជាជនលីបង់។

ភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ក្នុងប្រទេសលីបង់បាន កើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សរាប់សិបនាក់ នៅក្នុងប្រទេសលីបង់ រួមទាំងមេបញ្ជាការជាន់ខ្ពស់របស់ហេសបូឡាហ៍ផងដែរ។ កងកម្លាំងហេសបូឡា ក៏បានបាញ់បង្ហោះគ្រាប់រ៉ុក្កែតរាប់រយគ្រាប់ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះជាបន្តបន្ទាប់នៃឧបករណ៍ទំនាក់ទំនងដែលជាកម្មសិទ្ធិរបស់សមាជិកក្រុមនេះកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧ នាក់ និងប្រហែល ៣.០០០ នាក់ផ្សេងទៀតបានរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ