អ៊ីស្រាអែលនិង Hamas ទទួលបានការព្រមព្រៀងឈប់បាញ់
(VOVworld) – នាថ្ងៃទី ២១ វិច្ឆិកា អ៊ីស្រាអែលនិង Hamas ទទួលបានការព្រម
ព្រៀងឈប់បាញ់ ក្រោយរយៈពេល ៨ ថ្ងៃ បណ្ដាការវាយប្រហារ បានកើតមាន
ឡើង ជាបន្តបន្ទាប់ រវាងភាគីទាំង ២ ដែលធ្វើឲ្យមនុស្សចំនួន ១៧០ នាក់ត្រូវ
ស្លាប់។តាមការព្រមព្រៀងនេះអ៊ីស្រាអែលនឹងបញ្ឃប់រាល់ការវាយប្រហារទៅ
លើតំបន់ដី Gaza និង ភាគីប៉ាឡេស្ទីននឹងត្រូវបញ្ឃប់រាល់សកម្មភាពប្រឆាំង
អ៊ីស្រាអែល រួមមានការបាញ់កាំជ្រួចនិងការវាយប្រហារនៅតាមតំបន់ព្រំដែន។ អ៊ីស្រាអែលបានសន្យាបើកទ្វាច្រកព្រំដែននិងបង្កលក្ខណៈងាយស្រួលចំពោះ
មនុស្សនិងទំនិញចេញចូលនៅតំបន់ដី Gaza៕