អ៊ីស្រាអែលបើកច្រកទ្វារព្រំដែន Erez ជាមួយតំបន់ហ្គាហ្សាឡើងវិញ
(VOVWORLD) -នាថ្ងៃទី ១៣ កញ្ញា អ៊ីស្រាអែលបានបើកច្រកទ្វារព្រំដែន Erez ឡើងវិញ ដែលជាច្រកទ្វារព្រំដែនតែមួយគត់សម្រាប់ប្រជាជនទៅមកនៅតំបន់ហ្គាហ្សា ក្រោយពីរយៈពេល ១ សប្ដាហ៍ ដែលស្ថាប័នមានសមត្ថកិច្ចបានបង្ខំឱ្យបិទច្រកទ្វារព្រំដែននេះ ដោយសារការធ្វើបាតុកម្មរបស់ជនប៉ាឡេស្ទីន។
ច្រកទ្វារព្រំដែនតែមួយគត់សម្រាប់ប្រជាជនទៅមកនៅតំបន់ហ្គាហ្សា |
ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីស្រាអែលបានឲ្យដឹងថា ច្រកទ្វារព្រំដែន Erez បានបើកឡើងវិញ ក្រោយពីពេលមូលដ្ឋានមួយចំនួននៃប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញដោយសារការធ្វើបាតុកម្ម។
មុននេះ យោធាអ៊ីស្រាអែលបានឲ្យដឹងថា នាថ្ងៃទី ៤ ខែកញ្ញាបានកើតមានកុបកម្មនៅតំបន់ច្រកទ្វារព្រំដែន Erez ដោយមានការចូលរួមរបស់ជន ប៉ាឡេស្ទីនរាប់រយនាក់។ ដូច្នេះ ភាគីអ៊ីស្រាអែលបានសម្រេចបិទច្រកទ្វារព្រំដែននេះ រហូតដល់ពេលណា ដែលជំនះពុះពារបានលើផលវិបាកដោយពួកឧទ្ទាមបង្កឡើងផងដែរ៕