អ៊ីស្រាអែលប្រកាសបិទច្រកទ្វារចូលក្នុងតំបន់ហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី ៤ ខែឧសភា អ៊ីស្រាអែលបានប្រកាសបិទច្រកទ្វារជួញដូរទំនិញនិងការធ្វើដំណើរចេញចូលរបស់ប្រជាជននៅលើព្រំដែនប្រទេសនេះដែលជាប់ជាមួយនឹងតំបន់ហ្គាហ្សា ក៏ដូចជាតំបន់នេសាទនៅលំហរសមុទ្រតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងការបាញ់រ៉ុក្កែត។
មានរ៉ុក្កែតប្រមាណ ១០០ គ្រាប់ត្រូវបាន បាញ់ចេញពីតំបន់ហ្គាហ្សាដែលសំដៅទៅលើតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល |
រាល់ច្រកទ្វារជួញដូរទំនិញនិងធ្វើនេសាទ នឹងត្រូវបានបិទរហូតដល់ពេលមាន សេចក្តីជូនដំណឹងថ្មីផងដែរ។ មានអង្គភាពមួយក្នុងក្រសួងការពារជាតិអ៊ីស្រា អែលនឹងត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចបិទច្រកទ្វារដូចពោលខាងលើនេះ។ សកម្មភាពខាងលើនេះបានកើតឡើងក្នុងបរិបទដែលមានភាពតានតឹង កាន់តែកើនឡើងនៅក្នុងតំបន់។ យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សាយកាលពីថ្ងៃទី ៤ ខែឧសភាថា មានរ៉ុក្កែតប្រមាណ ១០០ គ្រាប់ត្រូវបាន បាញ់ចេញពីតំបន់ហ្គាហ្សាដែលសំដៅទៅលើតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលផងដែរ៕