|
ការដែលរដ្ឋអំណាចហ្ស៊ីបគ្រោងកសាងបន្ថែមផ្ទះចំនួន ១ ពាន់ ៥ រយ ខ្នង់ ក្នុងតំបន់ត្រើយ ខាងលិច បានបណ្ដាលឲ្យមានភាពតានតឹងក្នុងបណ្ដាវង់ចរចារពោលខាងលើ។
(Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២១ សីហា ប្រធានក្រុមចរចាររបស់អ៊ីស្រាអែល លោកស្រី
Tzipi Livni និងសមភាគីប៉ាឡេស្ទីន លោក Saeb Erekat បានដំណើរការចរចារ
សន្តិភាពលើកទី ៣ នៅទីក្រុង Jerusalem ក្រោយពីរយៈពេល ៣ ឆ្នាំ ត្រូវបានផ្អាក។
ទោះបីជា ខ្លឹមសារនៃវង់ចរចារលើកនេះនៅរក្សាសម្ងាត់ ក្តី ប៉ុន្តែ ការដែលរដ្ឋអំណាច
ហ្ស៊ីបគ្រោងកសាងបន្ថែមផ្ទះចំនួន ១ ពាន់ ៥ រយ ខ្នង់ ក្នុងតំបន់ត្រើយ ខាងលិច បានបណ្ដាលឲ្យមានភាពតានតឹងក្នុងបណ្ដាវង់ចរចារពោលខាងលើ។ មុននោះ ប្រធានក្រុមចរចាររបស់អ៊ីស្រាអែលបានឲ្យដឹងថា៖ Tel Aviv នឹងត្រូវនាំចេញ សេចក្តីសម្រេចដើម្បីទទួលបានការព្រមព្រៀងសន្តិសុខចុងក្រោយសំដៅបញ្ឈប់
ជំលោះជាមួយប៉ាឡេស្ទីន ហើយភាគីទាំង ២ គប្បីកសាង ទំនុកទុកចិត្ត។ បន្ទាប់ពី
វង់ចរចារលើកទី ៣ អ្នកចរចារប៉ាឡេស្ទីនគ្រោង ទៅកាន់ទីក្រុង មូស្គូ នាថ្ងៃទី ២២
សីហា ដើម្បីជូនដំណឹងឲ្យរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov អំពី ដំណើរចរចារសន្តិភាពពោលខាងលើ៕