|
ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani (រូបថត៖AFP/TTXVN) |
(VOVworld) - ក្នុងលិខិតសំដៅបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការប្រឆាំងភេរវកម្ម ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani បានស្នើរឲ្យប៉ាគីស្ថានមានសកម្ម
ភាពរឹងមាំចំពោះពួកឧទ្ទាម Taliban។ក្នុងលិខិតដែលអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារ
សារព័ត៌មានបារាំង AFP ត្រូវបានចែករំលែកខ្លឹមសារនាថ្ងៃទី៣១ ឧសភា លោក
Ashraf Ghani បានស្នើរឲ្យមជ្ឈដ្ឋានថ្នាក់ដឹកនាំយោធានិងស៊ីវិល នៅទីក្រុង Islamadbad ថ្កោលទោសការប្រវាយប្រហារជាប្រចាំនិទាឃរដូវរបស់ Taliban ព្រមទាំងសំណូម
ពរឲ្យប៉ាគីស្ថានមិនផ្ដល់ជម្រកលាក់ខ្លួនសំរាប់ពួកឧទ្ទាមផងដែរ៕