អាហ្វហ្គានីស្ថានមានគោលបំណងសហប្រតិបត្តិការជាមួយប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម
(VOVworld) – លទ្ធិភេវរកម្មគឺជាសត្រូវរួមរបស់អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាននិងរដ្ឋ
អំណាច Kabul មានគោលបំណងសហប្រតិបត្តិការជាមួយ Islamabad ក្នុងការប្រយុទ្ធ
ប្រឆាំងនឹងភេវរកម្ម។ នេះគឺជាសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន
លោក Hamid Karzai ដែលបាននាំចេញ ក្នុងសន្និសីទកាសែតរួមជាមួយអគ្គលេខាធិការ
អង្គការសន្ធិសញ្ញាអាតឡង់តិកខាងជើង (NATO) លោក Anders Fogh Rasmussen ដែល
កំពុងមានដំណើរទស្សនកិច្ចនៅ អាហ្វហ្គានីស្ថាន នាថ្ងៃទី ៤ មិនា។ តាមប្រធានាធិបតី
Karzai ឲ្យដឹងថា៖ ប៉ាគីស្ថានកំពុងរងនូវរាល់ការវាយប្រហារបស់លទ្ធិភេវរកម្ម។ រីឯខ្លួនវិញ
អ្នកប្រមុខ NATO លោក Rasmussen បានអះអាងថា៖ NATO នឹងប្រកៀកស្មាជាមួយ
អាហ្វហ្គានីស្ថាន ក្រោយពី កំលាំង NATO ដកចេញពីប្រទេសអាស៊ីនិរតីនេះ ក្នុងឆ្នាំ
២០១៤។ ក្រៅពីនោះ លោក Rasmussen បានអំពាវនាវឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន
ត្រូវធានាតម្លាភាព ក្នុងការបោះឆ្នោតប្រធានាធិបតី នាឆ្នាំ ២០១៤ ខាងមុខ៕
|
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Hamid Karzai
(Image: Internet) |