អេហ្ស៊ីបកំណត់ពេលវេលាជំនុំជំរះទោសអតីតប្រធានាធិបតី Morsi ពីបទចារកម្ម
|
អេហ្ស៊ីបកំណត់ពេលវេលាជំនុំជំរះទោសអតីតប្រធានាធិបតី Morsi ពីបទចារកម្ម
(AFP-vietnamplus.vn) |
Vovworld-អតីតប្រធានាធិបតីអេហ្ស៊ីបលោក Mohamed Morsi នឹងត្រូវប្រឈម
មុខនឹងការជំនុំជំរះទោសពីបទធ្វើសកម្មភាពចារកម្មខណៈធ្វើឲ្យធ្លាយឯកសារ
សម្ងាត់សំរាប់កាតានិងទូរទស្សន៍ Al Jazeera។ តាមគំរោងការជំនុំជំរះទោសនឹង
ប្រព្រឹត្តទៅនាថ្ងៃទី១៥កុម្ភៈខាងមុខ។ ក្នុងការជំនុំជំរះនេះលោក Morsi និងមុខ
សញ្ញាចំនួន៩នាក់ទៀតត្រូវប្រឈមមុខនឹងការចោទប្រកាន់ប្រគល់ឯកសារចារកម្ម
ដែលទាក់ទិនដល់សន្តិសុខជាតិសំរាប់កាតាដើម្បីយកចំនួនប្រាក់១លានដុល្លារ
អាមេរិក។ នេះត្រូវបានចាត់ទុកជាសកម្មភាពក្បត់មាតុប្រទេសនិងសកម្មភាព
ចារកម្មធំបំផុតពីមុនមកសំដៅប្រឆាំងនឹងអេហ្ស៊ីប។ ក្រៅពីនោះលោក Morsi ក៏ត្រូវ
ជំនុំជំរះទោសចំនួន៣ទៀតគឺបង្ក្រាបបាតុករខណៈជាប្រធានាធិបតី មានឧបាយកល
ចងសម្ព័ន្ធជាមួយអង្គការបរទេសសំដៅបំផ្លាញប្រទេសជាតិនិងរៀបចំការលួចរត់
ចេញពីពន្ធនាគារមានទ្រង់ទ្រាយធំនាឆ្នាំ២០១១ក្នុងការផ្ដួលរំលំប្រធានាធិបតី Hosni
Mubarak។ ប្រសិនបើត្រូវកាត់ទោស លោក Morsi អាចទទួលការប្រហារជីវិត៕