អេហ្ស៊ីបបើកសម្ពោធកាណាល់ Suez ថ្មី
|
អេហ្ស៊ីបបើកសម្ពោធកាណាល់ Suez ថ្មី (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ សីហា អេហ្ស៊ីបបើកសម្ពោធកាណាល់ Suez ថ្មី ក្រោយរយៈពេល ១ ឆ្នាំសាងសង់។ កាណាល់ Suez ថ្មីនេះនឹងជួយកាត់បន្ថយ ពេលវេលាធ្វើដំណើររបស់នាវាដល់ ៧ ម៉ោងបើប្រៀបនឹងអតីតកាល។ តាមគំរោង កាណាល់ថ្មីនឹងបង្កើនការប្រមូលរូបីយប័ន្ធសំរាប់រដ្ឋាភិបាលអេហ្ស៊ីប ពី ៥,៣ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៤ ដល់ ១៣,២ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០២៣។ កាណាល់ Suez ថ្មី ត្រូវបានចាត់ទុកជាគំរោងការណ៍ធំ ជួរមុខរបស់ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah Al Sisi និងរដ្ឋាភិបាល របស់លោកក្នុងការខំប្រឹងប្រែងស្តារទំនុកទុកចិត្តរបស់វិនិយោគិនបន្ទាប់ពីជាង ៤ ឆ្នាំអស្ថិរភាពខាងនយោបាយមកម្លេះ៕