អេហ្ស៊ីបអនុវត្តស្ថានភាពប្រកាសអាសន្ននៅ Sinai បន្ទាប់ពីការវាយប្រហារបង្ហូឈាម
|
អេហ្ស៊ីបអនុវត្តស្ថានភាពប្រកាសអាសន្ននៅ Sinai បន្ទាប់ពីការវាយប្រហារបង្ហូឈាម (AP) |
Vovworld-នាថ្ងៃទី២៤តុលា ក្រុមប្រឹក្សាការពារជាតិអេហ្ស៊ីប (NDC) បានអនុវត្ត
ស្ថានភាពប្រកាសអាសន្នអូសបន្លាយក្នុងរយៈពេល៣ខែនៅភាគខាងជើងឧបទ្វីប
Sinai បន្ទាប់ពីការវាយប្រហារបង្ហូឈាមដែលធ្វើឲ្យទាហាន៣៣ស្លាប់។ NDC ក៏
ប្រកាសនឹងតបតវិញការវាយប្រហារភេរវកម្មនេះដែរ។
មុននោះទាហានជិត៦០នាក់រងរបួសក្នុងការវាយប្រហារចំនួន២នារសៀលថ្ងៃទី២៤
តុលារបស់មុខសញ្ញាឥស្លាមជ្រុលនិយមតម្រង់ទៅលើប៉ូស្តត្រួតពិនិត្យយោធានៅ
ទីក្រុង Sheikh Zuweid នៅភាគខាងជើង Sinai។ តាមមជ្ឈដ្ឋានអ្នកវិភាគថាបណ្ដាការ
វាយប្រហារនេះត្រូវបានចាត់តុកជាការវាយប្រហារភេរវកម្មបង្ហូឈាមបំផុតនៅអេហ្ស៊ីប
គិតតាំងពីច្រើនខែកន្លងមក។គ្រោះថ្នាក់ជាងទៀតគឺអាចជាការចាប់ផ្ដើមឲ្យដំណាក់កាល
សន្តិសុខអស្ថិរភាពដ៏ធ្ងន់ធ្ងរនៅ Sinai៕