អូឡាំពិក​ប៉ារីសឆ្នាំ ២០២៤៖ ជប៉ុនឡើងដល់កំពូលតារាងមេដាយ

(VOVWORLD) - គិតត្រឹមម៉ោង ៣៖០០ ព្រឹកថ្ងៃទី ៣០ ខែកក្កដា (ម៉ោងនៅទីក្រុងហាណូយ) ក្រុមកីឡាជប៉ុនបានឈរលើកំពូលតារាងមេដាយសរុប ដោយទទួលបានមេដាយមាសចំនួន ៦គ្រឿង មេដាយប្រាក់ចំនួន ២គ្រឿង និងមេដាយសំរឹទ្ធចំនួន ៤គ្រឿង។

ក្រុមកីឡារបស់ប្រទេសម្ចាស់ផ្ទះបារាំងរក្សាចំណាត់ថ្នាក់លេខ២ដោយមេដាយមាស៥គ្រឿង មេដាយប្រាក់៨ គ្រឿងនិងមេដាយសំរឹទ្ធ៣គ្រឿង។ បន្ទាប់មកគឺគណៈប្រតិភូចិន អូស្ត្រាលី កូរ៉េខាងត្បូង អាមេរិក អង់គ្លេស អ៊ីតាលី កាណាដា និងអាល្លឺម៉ង់។

អូឡាំពិក​ប៉ារីសឆ្នាំ ២០២៤៖ ជប៉ុនឡើងដល់កំពូលតារាងមេដាយ - ảnh 1កីឡាករជប៉ុន Hifumi Abe បានឈ្នះមេដាយមាសក្នុងការប្រកួតកីឡាយូដូ ទម្ងន់ ៦៦ គីឡូក្រាមផ្នែកបុរស។ រូបថត៖ រ៉យទ័រ

នៅថ្ងៃទី ២៩ កក្កដា គណៈប្រតិភូកីឡាវៀតណាមមានអត្តពលិកចំនួន ៣ រូប បានចូលរួមប្រកួតប្រជែង ក្នុងនោះមានកីឡាករ Nguyen Huy Hoang (ហែលទឹកសេរី ៨០០ ម៉ែត្របុរស) កីឡាការិនី Ha Thi Linh (វគ្គ ១/៨ ប្រដាល់សកល ៦០ គីឡូក្រាម នារី) និងកីឡាការិនី Nguyen Thuy Linh (វាយសីឯកត្តជននារី)។ នៅចុងបញ្ចប់នៃវិញ្ញាសាហែលទឹកសេរី ៨០០ ម៉ែត្របុរស កីឡាករ Nguyen Huy Hoang បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៥ ហើយមិនអាចចូលរួមវគ្គផ្តាច់ព្រ័ត្របានទេ។ Nguyen Huy Hoang នឹងបន្តប្រកួតប្រជែងសក្នុងវិញ្ញាសាហែលទឹកសេរីចម្ងាយ ១៥០០ ម៉ែត្របុរស ដែលគ្រោងនឹងប្រព្រឹត្តទៅនៅម៉ោង ៣ រសៀលថ្ងៃទី ៣ ខែសីហា។ ទន្ទឹមនឹងនោះ កីឡាការិនីប្រដាល់សកល Ha Thi Linh បានចាញ់គូប្រជែង Yang Wenlu (ចិន) ក្នុងលទ្ធផល ០-៥ ។

ក្នុងការប្រកួតវាយសីឯកត្តជននារី កីឡាការិនី Nguyen Thuy Linh (ចំណាត់ថ្នាក់លេខ ២៦ លើពិភពលោក) បានឈ្នះ ២-០ ទល់នឹង Tiffany Ho (អូស្ត្រាលី -ចំណាត់ថ្នាក់លេខ ៨០ លើពិភពលោក)។ Thuy Linh នឹងចូលរួមការប្រកួតជាមួយ Beiwen Zhang (អាមេរិក-ចំណាត់ថ្នាក់លេខ ១១លើពិភពលោក) នៅ រសៀលថ្ងៃទី៣១ កក្កដា ដើម្បីប្រជែងយកសំបុត្រឈានចូលវគ្គ knock-out ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ