ឥណ្ឌូណេស៊ី៖ រកឃើញសាកសពនៃជនរងគ្រោះចំនួន ៥៤ នាក់ក្នុងការធ្លាក់ យន្តហោះ
|
ឥណ្ឌូណេស៊ី៖ រកឃើញសាកសពនៃជនរងគ្រោះចំនួន ៥៤ នាក់ក្នុងការធ្លាក់ យន្តហោះ
(Image: VNA) |
(VOVworld) – ក្រសួងគមនាគមន៍និងដឹកជញ្ជូនឥណ្ឌូណេស៊ីបានឲ្យដឹងថា៖
កំលាំងស្វែងរកនិងជួយសង្គ្រោះប្រទេសនេះបានរកឃើញសាកសពនៃ
អ្នកដំណើរទាំងអស់ ៥៤ នាក់នៅយន្តហោះ Trigana Air ដែលបានបុកទៅ
ភ្នំនាថ្ងៃទី ១៦ សីហាកន្លងមក។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី
១៨ សីហា អ្នកនាំពក្យក្រសួងគមនាគមន៍និងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក
J.A.Barata បានអះអាងថា៖ គ្មាននរណារស់ក្នុងគ្រោះថ្នាក់នេះ ហើយកំលាំង
ជួយសង្គ្រោះបានរកឃើញប្រអប់ខ្មៅនៃយន្តហោះ Trigana Air។ នាបច្ចុប្បន្ន
សាកសពទាំង ឡាយត្រូវបានបញ្ជូននៅទីក្រុង Jayapura ដើម្បីកំណត់
អត្តសញ្ញាណមុនពេល ប្រគល់ឲ្យបណ្ដាគ្រួសារបស់ជនរងគ្រោះ។ រដ្ឋមន្ត្រី
ក្រសួងគមនាគមន៍និងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Ignatius Jonan បាន
អះអាងថា៖ គណៈកម្មាធិការសុវត្ថភាពគមនាគមន៍ជាតិឥណ្ឌូណេស៊ីនឹង
ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីរកឃើញមូលហេតុនៃឧបទ្ទវហេតុ
នេះយ៉ាងឆាប់រហ័ស៕