ឥណ្ឌូនេស៊ីខំប្រឹងប្រែងឆ្នាំ២០១៩ក្លាយទៅជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

ឥណ្ឌូនេស៊ីខំប្រឹងប្រែងឆ្នាំ២០១៩ក្លាយទៅជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា - ảnh 1
ឥណ្ឌូនេស៊ីខំប្រឹងប្រែងឆ្នាំ២០១៩ក្លាយទៅជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា (commercialasia.com)

        Vovworld-តាមផែនការអភិវឌ្ឍន៍រយៈពេលមធ្យមជាតិ២០១៥-២០១៩​ឥណ្ឌូនេស៊ី
កំពុងប្រមូលផ្ដុំរៀបចំផែនការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មដោយមានគោលដៅក្នុងរយៈ
ពេល៥ឆ្នាំខាងមុខនៃប្រទេសនេះក្លាយទៅជាប្រទេសមាន​ខឿនឧស្សាហកម្មអភិវឌ្ឍន៍
ខ្លាំងក្លានិងមានលទ្ធភាពប្រកួតប្រជែងខ្ពស់។ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្មលោក Saleh
Husin បានឲ្យដឹងថា ឥណ្ឌូនេស៊ីជំរុញ​ឧស្សាហកម្មដោយទ្រង់ទ្រាយធំតាមរយៈអង្គភាព
អាជីវកម្មចំនួន៩ពាន់និងអង្គភាពរបស់អង្គភាពអាជីវកម្មឧស្សាហកម្មតូចចំនួន២ម៉ឺន។
ដើម្បីទទួលបាន​គោលដៅ២០១៥-២០១៩ ទន្ទឹមនឹងនោះក្ដាប់ជាប់សំណូមពរនៃការ
បង្កើត​សហគមន៍​សេដ្ឋកិច្ចអាស៊ាន (AEC) នាពេលខាងមុខ រដ្ឋាភិបាលឥណ្ឌូនេស៊ី​បាន
​ប្រមូលផ្ដុំបញ្ជាណែនាំកម្មវិធីនិងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម លើក​កំពស់
សមត្ថិភាពនៃប្រភពធនធានមនុស្ស បង្កលក្ខណៈសំរាប់ការបង្កើត​មជ្ឈមណ្ឌលអភិវឌ្ឍន៍
បច្ចេកវិទ្យាឧស្សាហកម្មជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ