ឥណ្ឌូនេស៊ីពង្រឹងវិធានការសន្តិសុខ ដើម្បីទប់ទល់នឹងហានិភ័យភេរវកម្ម
(VOVWORLD) -នាថ្ងៃទី ១៧ ឧសភាក្នុងជំនួបជាមួយតំណាងស្ថានទូតនៃបណ្ដាប្រទេស និងអង្គការអន្តរជាតិប្រចាំនៅ Jakarta មេបញ្ជាការប៉ូលីស ឥណ្ឌូនេស៊ី ឧត្តមសេនីយ៍ លោក Tito Karnavian បានទទួលស្គាល់ថា នៅតែមានបញ្ហាជាច្រើនក្នុងកិច្ចការប្រឆាំងភេរវកម្មរបស់ឥណ្ឌូនេស៊ី។
ឥណ្ឌូនេស៊ីពង្រឹងវិធានការសន្តិសុខ ដើម្បីទប់ទល់នឹងហានិភ័យភេរវកម្ម |
លោក Tito Karnavian បានអះអាងថា៖រាល់ការវាយប្រហារតម្រង់ទៅលើវិហារកាតូលិក គ្រីស្ទសាសនា និងប៉ុស្តិ៍ ប៉ូលិសគឺជាកាយរិការសងសឹករបស់អង្គការ JAT និង JAD ខណៈដែលស្ថាប័នមានសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ីចាប់ឃុំខ្លួនមេដឹកនាំនៃអង្គការទាំងពីនេះ។
បន្ទាប់ពីកើតមានឡើងការវាយប្រហារពោលខាងលើ ប៉ូលីសឥណ្ឌូនេស៊ីបានដាក់ពង្រាយកងកម្លាំងបន្ថែមនៅកន្លែងកើងហេតុ ហើយស៊ើបអង្កេតអំពីប្រព័ន្ធអង្គការភេរវកម្ម និងតាមចាប់ខ្លួនជនសង្ស័យ។
អំពីវិធានការយូរអង្វែង ដើម្បីប្រឆាំងភេរវកម្ម លោក Tito Karnavian បានសង្កត់ធ្ងន់ថា៖ គប្បីជំរុញការអនុម័តលើគម្រោងច្បាប់ប្រឆាំងភេរវកម្មដោយមិនអត់ឱនដល់អំពើភេរវកម្មផងដែរ៕