|
ពិធីប្រារព្ធ Festival នេះ (រូបថត៖dangcongsan.vn) |
(VOVworld) - Festival ទេសចរណ៍អ៊ីស្លាមអន្តរជាតិ Batu បានប្រព្រឹត្តទៅនៅ
ទីក្រុង Batu ប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ វិច្ឆិកា ដោយមានការចូលរួម
របស់តំណាងពីគ្រប់ទិសទី។ព្រឹត្តិការណ៍វប្បធម៌ Festival ទេសចរណ៍អ៊ីស្លាមអន្តរជាតិ
លើកដំបូងនេះ ដោយរដ្ឋអំណាចទីក្រុង Batu សហការជាមួយអង្គការ អ៊ីស្លាមធំបំផុត
ឥណ្ឌូនេស៊ី Nahdlatul Ulama និងក្រសួងការបរទេសឥណ្ឌូនេស៊ី រៀបចំឡើងនៅទីក្រុង
Batu សំដៅឧទ្ទេសនាមជាមួយពិភពលោកអំពីភាពសម្បូរ បែបនៃវប្បធម៌និងសិល្បៈ
អ៊ីស្លាម។នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពនិង សក្ដានុភាពទេសចរណ៍នៃ
ទីក្រុង Batu ផងដែរ៕