ឥណ្ឌូនេស៊ីលើកលែងទដ្ឋាកាចំពោះពលរដ្ឋប្រទេសចំនួន៧៥
|
ឥណ្ឌូនេស៊ីលើកលែងទដ្ឋាកាចំពោះពលរដ្ឋប្រទេសចំនួន៧៥ (Antara) |
Vovworld-ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាថ្ងៃទី៧តុលាបាន
ចុះហត្ថលេខាលើសេចក្តីសំរេចចិត្តលើកលែងទដ្ឋាកាឆ្លងចូលឥណ្ឌូនេស៊ីសំរាប់
ពលរដ្ឋប្រទេសចំនួន៧៥។ ដូច្នេះបរិមាណប្រទេសបានលើកលែងទដ្ឋាកាឆ្លងចូល
ឥណ្ឌូនេស៊ីបានកើនឡើងយ៉ាងលឿន តួរលេខនេះមុនខែមិនាឆ្នាំនេះត្រឹមតែ១៥
ប្រទេស។ បញ្ជីឈ្មោះបណ្ដាប្រទេសនេះត្រូវបានចុះផ្សាយលើទំព័រវ៉ែបរបស់
លេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីឥណ្ឌូនេស៊ី។ គោលនយោបាយជំរុញលើកលែង
ទដ្ឋាកាជាកាយវិការមួយក្នុងការខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ីសំដៅទទួលបាន
គោលដៅទាក់ទាញភ្ញៀវទេសចរណ៍១០លាននាក់ក្នុងឆ្នាំនេះនិង២០លាននាក់នា
ឆ្នាំ២០១៩ ទន្ទឹមនឹងនោះប្រមូលថវិការរដ្ឋពីវិស័យសេវ៉ាកម្មទេសចរណ៍៕