ឥណ្ឌារំលឹកខួបអនុស្សាវរីយ៍លើកទី៦៧នៃទិវាឯករាជ្យ

ឥណ្ឌារំលឹកខួបអនុស្សាវរីយ៍លើកទី៦៧នៃទិវាឯករាជ្យ - ảnh 1
ឥណ្ឌារំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិវាឯករាជ្យ(Reuters)

(VOV)_នាព្រឹកថ្ងៃទី ១៥ សីហា ឥណ្ឌាបានរៀបចំពិធីរំលឹកខួប​អនុស្សាវរីយ៍
លើក ទី៦៧ទិវាឯករាជ្យ(ថ្ងៃទី ១៥ សីហា) ក្នុងសភាពការណ៍​កងកម្លាំងសន្តិ សុខ
ត្រូវ បានបង្កើនជាអតិបរិមា។ ក្នុងបទថ្លែងមតិ អបអរសាទរ​ទិវាឯករាជ្យ  នាយករដ្ឋ មន្ត្រីឥន្ឌា Manmohan Singh បានបង្ហាញនូវ​ក្ដីទុក្ខព្រួយជាច្រើន ចំពោះគ្រោះមហន្ត
រាយ ទឹកជំនន់នៅរដ្ឋ Uttarakhan មុន​នេះ​២ខែ បានបណ្ដាលឡើងការខូច ខាត ជាច្រើនដល់ទ្រព្យសម្បត្តិ អាយុ​ជីវិត និងនាវាមូជទឹក INS Sindhurakshak របស់កង
ទ័ពជើងទឹក​ឥណ្ឌា​ត្រូវលិចដោយឧប្បត្តិហេតុនាថ្ងៃទី ១៣ សីហាកន្លងទៅ។ ចំពោះវិស័យសេដ្ឋកិច្ច នាយករ​ដ្ឋមន្ត្រីឥន្ឌា Manmohan Singh ​បានវាយតំលៃខ្ពស់
 ការកែទម្រង់ នាឆ្នាំ ​១៩៩១ របស់អតីតនាយករដ្ឋមន្ត្រី Narsimha Rao ។ ហើយការ
កែទម្រង់​នេះ​ត្រូវបានបន្តជំរុញ និងទទួលបានជោគជ័យជាបន្តបន្ទាប់​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ