ឧបនាយករដ្ឋមន្ត្រីជួបប្រាស្រ័យជាមួយគណះប្រតិភូគឡាវ
|
ឧបនាយករដ្ឋមន្ត្រីជួបប្រាស្រ័យជាមួយគណះប្រតិភូគឡាវ(http://vov.vn/) |
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយគណះប្រតិភូឡាវ ដឹកនាំដោយលោក
Thoong Lun Xixolit សមាជិកការិយល័យនយោបាយ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី ១៨ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានសម្ដែងនូវក្តីសម្បាយរីករាយ ចំពោះបណ្ដាសមទ្ធិផលអំពិសេដ្ឋកិច្ច សង្គម ដែលរដ្ឋនិងប្រជាជនឡាវទទួលបានក្នុងរយះពេលកន្លង
ទៅ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ និងជឿជាក់ថា÷ ដំណើរបំពេញទស្សនកិច្ចលើកនេះ របស់គណះប្រតិភុឡាវ នឹងរួមចំណែករឹត
បណ្តឹងថែមទៀតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ។
រីឯ លោក Thoong Lun Xixolit បានអះអាងថា÷បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជន
ឡាវ ជានិច្ចកាលរួមជាមួយ បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ពូនជ្រុំ
អោយចំណងមិត្តភាពដ៏មហិមា ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិ
ការលើគ្រប់វិស័យដោយឥតឈប់ឈរ រវាងវៀតណាមនិងឡាវ។ ក្នុងឱកាសនេះ
ដែរ ឧបនាយករដ្ឋមន្ត្រីទាំងពីររូប បានពិភាក្សា ផ្តល់មតិអំពីទំនាក់ទំនងទ្វេភាគី និងបណ្ដាបញ្ហាអន្តរជាតិ ដែលយកចិត្តទុកដាក់ដូចគ្នា៕