|
ឧបនាយករដ្ឋមន្ត្រីបញ្ជាណែនាំការងារអនុវត្តគំរោងការផ្លូវល្បឿនលឿន Noi Bai-Lao Cai |
VOV-នាព្រឹកថ្ងៃទី១៧ឧសភានៅ Lao Cai វៀតណាម ឧបនាយករដ្ឋមន្ត្រី
Hoang Trung Hai បានបញ្ជាណែនាំកិច្ចប្រជុំស្តីពីការងារអនុវត្តគំរោងការផ្លូវ
ល្បឿនលឿន Noi Bai-Lao Cai។ គំរោងការផ្លូវល្បឿនលឿន Noi Bai-Lao Cai មានប្រវែង២៤៥គីឡូម៉ែត្រឆ្លងកាត់ខេត្តចំនួន៥គឺ Ha Noi, Vinh Phuc, Phu
Tho, Yen Bai និង Lao Cai ដោយមានទុនវិនិយោគសរុបប្រមាណ២លាន
លានដុង។ គំរោងការណ៍បានបើកការដ្ឋានសាងសង់ពីខែកក្កដាឆ្នាំ២០០៩ និងគ្រោងបានសំរេចនាឆ្នាំ២០១៣។ ថ្លែងមតិនៅកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី
Hoang Trung Hai បានស្នើរទីក្រុងហាណូយនិងខេត្ត Vinh Phuc ត្រូវយកចិត្តទុក ដាក់ថែមទៀតដល់ការងាររំដោះដីដើម្បីប្រគល់ឲ្យមេការ។ ឧបនាយករដ្ឋមន្ត្រី
បានស្នើរថា ដល់ថ្ងៃទី៣០មិថុនាខាងមុខជាកាលកំណត់ចុង ក្រោយដើម្បី ខេត្តទាំង៥ប្រគល់ដីជូនអង្គភាពអនុវត្ត៕