|
ឧបនាយករដ្ឋមន្ត្រីបានធ្វើអធិបតីសម័យប្រជុំលើកទី៤គណៈកម្មាធិការបញ្ជាកំណែទម្រង់លើកកំពស់ការពិនិត្យយុត្តិធម៍ (VOV) |
Vovworld-នាព្រឹកថ្ងៃទី៦មិនានៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Xuan Phuc បានធ្វើអធិបតេយ្យភាពសម័យប្រជុំលើកទី៤
គណៈកម្មាធិការបញ្ជាអនុវត្តគំរោងការផ្លាស់ប្តូរថ្មីនិងលើកកំពស់ប្រសិទ្ធភាព
សកម្មភាពពិនិត្យយុត្តិធម៍(ដែលហៅកាត់ថា គំរោងការ២៥៨)។
នៅសម័យប្រជុំនេះ ដំណាងក្រសួងស្ថាប័នដំបន់បានប្រមូលផ្ដុំពិភាគ្សាលើ
ភារកិច្ចស្នូលក្នុងឆ្នាំ២០១៥សំដៅលើកកំពស់ការយល់ដឹងអំពីការងារពិនិត្យ
យុត្តិធម៍។
ថ្លែងមតិសន្និដ្ឋាននៅសម័យប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc
បានសង្កត់ធ្ងន់ថា ការអនុវត្តភារកិច្ចនៃគំរោងការមេត្រូវតាមផែនការរបស់
រដ្ឋាភិបាលគឺជាសំណូមពរដាច់ខាតជាការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន
បក្សភាគគ្រប់ជាន់ថ្នាក់និងរដ្ឋអំណាចដំបន់។ ក្រសួងស្ថាប័នដំបន់នានាត្រូវត្រួត
ពិនិត្យដើម្បីកំណត់ភារកិច្ចជាក់ស្ដែងដែលបានដាក់ជូន ប្រមូលផ្ដុំអនុវត្តការពិនិត្យ
បំរើឲ្យការងារបង្កាប្រឆាំងអំពើពុករលួយ មិនទុកឲ្យសេសសល់ជះឥទ្ធិពលដល់
សកម្មភាពប្តឹងតវ៉ា៕