ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Thai Nguyen
|
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបប្រាស្រ័យជាមួយ
អ្នកបោះឆ្នោតនៅខេត្ត Thai Nguyen |
(VOVworld)-នាថ្ងៃទី៨ឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស
វៀតណាម លោក Pham Binh Minh រួមជាមួយបេក្ខជនសមាជិកសភានីតិកាលទី
១៤ចំនួន៣រូបទៀត នៅមណ្ឌលបោះឆ្នោត Thai Nguyen បានទៅជួបប្រាស្រ័យ
ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Song Cong (ខេត្តThai Nguyen)។ ថ្លែងមតិនៅទី
នេះ លោក Pham Binh Minh បានសង្កត់ ធ្ងន់ទៅលើភារកិច្ចសំខាន់ៗរបស់ប្រទេស
ជាតិក្នុងដំណាក់កាលបច្ចុប្បន្ន ដូចជាកសាងនិង កែប្រែយន្តការសំដៅធ្វើសមា
ហរណកម្មឲ្យស៊ីជម្រៅនិងដើម្បីប្រជាជនទាំងមូលអាចចូលរួម ក្នុងការអភិវឌ្ឍន៍
មាតុប្រទេស។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា នឹងបន្តការយកចិត្តទុក
ដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់ជួយខេត្ត ទីក្រុងនានាក្នុងនោះមានខេត្ត
Thai Nguyen ឲ្យបង្កើនការផ្សព្វផ្សាយនូវសក្តានុភាព ប្រៀបខ្លាំងនិងទាក់ទាញការ
វិនិយោគពី បរទេស។ លោក Pham Binh Minh ក៏បានផ្លាស់ប្តូរនិងដោះស្រាយ
ចំពោះចម្ងល់និងសំណើរមួយចំនួន របស់អ្នកបោះឆ្នោតផងដែរ៕