ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត Ca Mau
|
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត Ca Mau |
(VOV)_នារសៀលថ្ងៃទី២៤ តុលា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Xuan Phuc រួមជាមួយថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នមជ្ឈឹម បានជួបធ្វើការជាមួយ
ថ្នាក់ដឹកនាំខេត្ត Ca Mau អំពីស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងរយៈពេល៩ខែ កន្លងទៅ
និងភារកិច្ចស្នូល ក្នុងរយៈពេល៣ខែ ចុងឆ្នាំ ២០១៥។ថ្លែងមតិនៅទីនេះ លោក
Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ខេត្ត Ca Mau
ក្នុងរយៈពេល៩ខែកន្លងទៅ និងស្នើអោយគ្រប់ក្រសួង និងស្ថានប័នមជ្ឈឹមត្រូវ
ស្រាវជ្រាវ ពិនិត្យ និងដោះស្រាយការលំបាកសំរាប់តំបន់ ជាពិសេសគឺជំរុញការ
អនុវត្តគំរោងការណ៍សំខាន់ៗរបស់ខេត្ត។
នាថ្ងៃដដែរ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បាន
អញ្ជើញចូលរួមមហាសន្និបាត ស្នេហារជាតិលើកទី៥ ខេតុ្ត Ca Mau ដំណាក់កាល ២០១១-២០១៥ ផងដែរ៕