ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយថ្នាក់ដឹកនាំធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC)

(VOVWORLD) -  នាព្រឹកថ្ងៃទី ៧ ខែមិនានៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានអញ្ជើញទទួលជួបជាមួយលោក Masaaki Yamada នាយកប្រតិបត្តិនិងជានាយកគ្រប់គ្រងហិរញ្ញវត្ថុ ថាមពលនិងធមធាននៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC)។

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយថ្នាក់ដឹកនាំធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) - ảnh 1ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានអញ្ជើញទទួលជួបជាមួយលោក Masaaki Yamada នាយកប្រតិបត្តិនិងជានាយកគ្រប់គ្រងហិរញ្ញវត្ថុ ថាមពលនិងធមធាននៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន 

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ JBIC នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងថាមពល។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ JBIC បន្តផ្តល់ប្រាក់កម្ចីជាច្រើនដើម្បីជំរុញការវិនិយោគផ្ទាល់ពីជប៉ុនចូលក្នុងប្រទេសវៀតណាម ជាពិសេសការបង្កើតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងគម្រោងការមានទ្រង់ទ្រាយសំខាន់ៗ នៅក្នុងវិស័យថាមពល។ ក្រៅពីនេះ ក្នុងនាមជាជាគ្រឹះស្ថានហិរញ្ញវត្ថុគោលនយោបាយក្រោមរដ្ឋាភិបាលជប៉ុន JBIC ក៏ចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនា គោលនយោបាយជាមួយក្រសួងនិងវិស័យនានានៃប្រទេស វៀតណាម។ លោកឧបនា យករដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមហ៊ុន JBIC ធ្វើការស្រាវជ្រាវដើម្បីពង្រីកប្រាក់កម្ចីសម្រាប់ សហគ្រាសវៀតណាមឬការបណ្តាក់ទុនរួមគ្នារវាងសហគ្រាសជប៉ុននិងវៀតណាមដើម្បីកិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាម។

ចំណែកខ្លួនវិញ នាយក JBIC លោក Masaaki Yamada បានឲ្យដឹងថា JBIC បាន ផ្តោតលើគំរោងផ្ទេរបច្ចេកវិទ្យាដោយលើកទឹកចិត្តសហគ្រាសធុនតូចនិងមធ្យមជប៉ុន វិនិយោគនិងពង្រីកអាជីវកម្មនិងផលិតកម្មនៅក្នុងប្រទេសវៀតណាម។ ក្នុងពេលខាងមុខ JBIC នឹងអាចដាក់ប្រាក់កម្ចីសម្រាប់សហគ្រាសវៀតណាមដើម្បីអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធនិងថាមពល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ