ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ជួបសន្ទនាជាមួយអ្នកបោះឆ្នោតនៅខេត្ត Thai Binh
|
លោកឧបនាយករដ្ឋមន្រ្តី Hoang Trung Hai ថ្លែងមតិក្នុងការជួបប្រាស្រ័យ
ជាមួយអ្នកបោះឆ្នោតខេត្ត Thai Binh (រូបថតៈ chinhphu.vn) |
(VOV)_ នាព្រឹកថ្ងៃទី ២ កក្កដា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung
Hai និងគណៈប្រតិភូសមាជិក សមាជិកាសភាមណ្ឌលខេត្ត Thai Binh (ភាគខាង
ជើងវៀតណាម) បានផ្លាស់ប្តូរជាមួយអ្នកបោះឆ្នោត នៅស្រុក Vu Thu អំពីលទ្ធ
ផលនៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាម នីតិកាលទី១៣ និងផ្ទៀងស្ដាប់
មតិរបស់អ្នកបោះឆ្នោតនៅទីនេះ។
នៅទីនេះ លោក Hoang Trung Hai បានវាយតំលៃខ្ពស់នូវរាល់ការចែករំលែក
ការគាំទ្រ របស់អ្នកបោះឆ្នោត ចំពោះបញ្ហាការពារអធិបតេយ្យភាពប្រទេសជាតិ។ ទន្ទឹមនឹងនោះ លោកក៏បានអះអាងនូវទស្សនះមុនក៏ដូចជាក្រោយ ប្តេជ្ញាការពារ
អធិបតេយ្យភាពមាតុប្រទេស ដោយសន្តិវិធីរបស់បក្ស រដ្ឋ ចំពោះអំពើដាក់ស្ថានីយ
ខួង Haiyan Shiyou ៩៨១ ដោយខុសច្បាប់របស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ
និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមដែរ៕