ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទៅបំពេញការងារនៅខេត្ត Thanh Hoa

ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទៅបំពេញការងារនៅខេត្ត Thanh Hoa - ảnh 1
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទៅបំពេញការងារនៅខេត្ត Thanh Hoa(baothanhhoa.vn)

(VOV)_នាថ្ងៃទី១៨ កក្កដា ក្រុមការងាររបស់រដ្ឋាភិបាលវៀតណាម ដឹកនាំដោយ 
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានទៅបំពេញការងារនៅ​ខេត្ត Thanh Hoa ស្ដីពី
ស្ថាន ភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងរយះពេល៦​ខែដើមឆ្នាំ  និងភារកិច្ច ដំណោះ ស្រាយស្នូលក្នុងរយះបេល៦ខែចុងឆ្នាំ ២០១៣។នៅក្នុងជំនួបធ្វើការនេះ ឧបនាយក
រដ្ឋមន្ត្រី Hoang Trung Hai ​បានស្នើ​អោយខេត្ត Thanh Hoa ត្រូវប្រមូលផ្តុំអនុវត្តរាល់គំរោង
ការណ៍ ស្នូល យកចិត្ត​ទុក​ដាក់ដល់ការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស …។ល។ 
ទន្ទឹមនឹង​នោះ​ ​ខេត្ត Thanh Hoa ត្រូវបន្តយកចិត្តទុកដាក់ដល់ការងារធានាសន្តិសុខ
 ​សុវត្ថិភាព​សង្គម​ក្នុងខេត្ត បង្កលក្ខណះងាយស្រួល ដើម្បីអនុវត្តរាល់​គំរោងការណ៍​វិនិយោគប្រកបដោយជោគជ័យ ​​នាំខេត្ត Thanh Hoa ក្លាយ​ទៅជា​តំបន់​ទាក់​ទាញវិនិយោគ ​ចំពោះបណ្ដាអង្គភាព​អាជីវកម្មនៅក្នុង​និងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ