ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan ទៅបំពេញទស្សនកិច្ចនៅប៊ុលហ្គារី
បន្តដំណើរបំពេញទស្សនកិច្ច មិត្តភាពជាផ្លូវការនៅប្រទេស ប៊ុលហ្គារីនាថ្ងៃទី ៣
កញ្ញា ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប៊ុលហ្គារី Simeon Diankov។ នៅជំនួបនេះ ឧបនាយក
រដ្ឋមន្ត្រី Nguyen Thien Nhan បានចាត់ទុកថា៖ ភាគីទាំងពីរទើបរៀបចំកិច្ចប្រជុំ លើកទី
២២ នៃគណះកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម- ប៊ុលហ្គារី នាខែមិថុនា ឆ្នាំ ២០១២
ប្រកបដោយជោគជ័យ។ នេះគឺជាមូលដ្ឋានដ៏ងាយស្រួលដើម្បីភាគីទាំងពីរបន្តសហ
ប្រតិបត្តិការលើគ្រប់វិស័យ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប៊ុលហ្គារី
Simeon Diankov បានអះអាងថា៖ ជាមួយប្រពៃណីមិត្តភាពល្អប្រសើររបស់វៀតណាម និងប៊ុលហ្គារី ជាការពិតជាក់ស្ដែងថា បណ្ដាទំនាក់ទំនងសេដ្ឋកិច្ចនឹងបន្តអភិវឌ្ឍន៍។ ឧបនាយករដ្ឋមន្ត្រី Simeon Diankov បានឯកភាពយ់ាងខ្ពស់ អំពីបណ្ដាការផ្តើមគំនិត សហប្រតិបត្តិការអំពីអប់រំ វប្បធម៏ សិល្បះ រវាងបណ្ដាក្រសួង ស្ថាប័ននៃប្រទេសទាំង
ពីរ នឹងត្រូវបានអនុវត្តក្នុងរយះពេលខាងមុខនេះ។៕
|
ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប៊ុលហ្គារី Simeon Diankov(http://baotintuc.vn/) |