ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង
(VOV)_នាព្រឹកថ្ងៃទី ២៨ សីហា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan និងគណះប្រតិភូរដ្ឋាភិបាលវៀតណាម បានចាកចេញពីទីក្រុង Seoul ត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី ២៦ដល់ថ្ងៃទី ២៨ សីហា។ក្នុងបណ្ដាជំនួបធ្វើការជាមួយបណ្ដារដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន និងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗរបស់កូរ៉េខាងត្បូង ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានប្រមូលផ្តុំពិភាក្សាអំពីវិធានការនានាសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង ក្នុងវិស័យពលករ វិទ្យាសាស្ត្រ បច្ចេកវិទ្យា …។ល។ ភាគីកូរ៉េខាងត្បូងបានវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចលើកនេះរបស់ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan និងចាត់ទុកថា÷ នេះគឺជាការត្រៀមរៀបចំជាក់ស្ដែងអោយការបោះជំហានថ្មី ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសគឺក្នុងឱកាស ប្រធានាធិបតីកូរ៉េខាងត្បូង Oak Geun Hye នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងខែកញ្ញាខាងមុខនេះ៕