ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ធ្វើអធិបតីកិច្ចប្រជុំស្ដីពីសន្តិសុខភ័ស្តុភារ IPU ១៣២
|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ធ្វើអធិបតីកិច្ចប្រជុំស្ដីពីសន្តិសុខភ័ស្តុភារ IPU ១៣២ |
(VOV)_នារសៀលថ្ងៃទី២២ តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Xuan Phuc អនុប្រធានគណៈកម្មការបញ្ជាណែនាំថ្នាក់ជាតិ
អំពី IPU 132 បានធ្វើអធិបតីកិច្ចប្រជុំពិភាក្សាអំពីការងារធានាសន្តិសុខ និងភ័ស្តុភារ
បំរើមហាសន្និបាត អន្តរសភាពិភពលោក IPU ១៣២។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan
Phuc បានស្នើគ្រប់អនុគណៈកម្មការ ត្រូវរៀបចំយ៉ាងម៉ត់ចត់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សុខាភិបាលសំរាប់គ្រប់ដំណាងចូលរួម ក៏ដូចជាទីកន្លែងរៀប
ចំសកម្មភាពរបស់មហាសន្និបាត។ លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់
ដែរថា៖ ការធានាសុវត្ថិភាព សន្តិសុខនិងជោគជ័យនៃមហាសន្និបាតលើកនេះ
នឹងរួមចំណែកអះអាង និងលើកកំពស់តួនាទីរបស់រដ្ឋសភាវៀតណាម បង្ហាញពី
ស្មារតីម្ចាស់ការរបស់សមាជិកសកម្ម១នៃក្រុមប្រឹក្សារអន្តរសភាពិភពលោក មាន
ការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ នេះក៏គឺជាឱកាស
ដើម្បីឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពីទឹកដី មនុស្ស និងវប្បធម៌ ប្រវត្តិសាស្ត្ររបស់វៀតណាមផងដែរ៕