ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានបំពេញការងារនៅខេត្ត Tien Giang។
(VOV) /  
|
សមាជិកការិយាល័យនយោបាយឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (vovgiaothong.vn) |
VOV-នាព្រឹកថ្ងៃទី៦សីហា ក្រុមការងាររបស់រដ្ឋាភិបាលវៀតណាមដឹកនាំ
ដោយសមាជិកការិយាល័យនយោបាយឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan
Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Tien Giang អំពីស្ថានភាពសេដ្ឋកិច្ច
សង្គមនៅដំបន់។ ថ្លែងមតិសន្និដ្ឋាននៅពិធីធ្វើការ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan
Phuc បានស្នើរថ្នាក់ដឹកនាំ Tien Giang បន្តយកចិត្តទុកដាក់ថែទាំបណ្ដុះបណ្ដាលប្រភពធនធានមនុស្សកាត់បន្ថយភាពក្រីក្រ ក្នុងនោះកសាងផែនការជាក់ស្ដែងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ទន្ទឹមនឹងនោះចលនាប្រភពកំលាំងវិនិយោគកសាងហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍។ ឧបនាយករដ្ឋមន្ត្រីបានស្នើរ
ខេត្ត Tien Giang ត្រូវប្រមូលផ្ដុំអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងការផលិតកម្មស្បៀងអាហារផ្លែឈើជលផលជាដើម៕
-VOV