ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានចូលរួមសន្និសីទរដ្ឋមន្ត្រីមេគង្គខាងក្រោម-អាមេរិក
|
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានចូលរួមសន្និសីទរដ្ឋមន្ត្រីមេគង្គខាងក្រោម-អាមេរិក (VNP) |
Vovworld-នាព្រឹកថ្ងៃទី៥សីហានៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេស
អាស៊ានលើកទី៤៨ (AMM48) នៅ Kuala Lumpur ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ចើញចូលរួមសន្និសីទ
រដ្ឋមន្ត្រីមេគង្គខាងក្រោម-អាមេរិកលើកទី៨ (LMI-8) ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោកJohn Kerry ធ្វើអធិបតីភាព។ ថ្លែងមតិនៅសន្និសិទនេះ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជំរុញអភិវឌ្ឍន៍ដ៏និរន្តរភាព។ ស្ដីពីទិសដៅក្នុងរយៈពេល៥ឆ្នាំខាងមុខ លោក Pham Binh Minh បានស្នើរ LMI ប្រមូលផ្ដុំសហប្រតិបត្តិការជួយកសាងហេដ្ឋានរចនាឆ្លាតនិងគុណភាពខ្ពស់ លើកទឹកចិត្តអង្គភាពអាជីវកម្មអាមេរិកវិនិយោគនិងផ្ទេរប្តូរបច្ចេកវិទ្យាដំណោះស្រាយបច្ចេកទេសដើម្បីដោះស្រាយការសាកល្បងអំពីបរិស្ថាននិងតុល្យភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅអនុដំបន់ជាដើម។
បញ្ចប់សន្និសីទបណ្ដារដ្ឋមន្ត្រីបានឯកភាព LMI-9 នឹងបានរៀបចំនៅខាងក្រៅ AMM-49 នៅប្រទេសឡាវនាឆ្នាំ២០១៦និងកិច្ចប្រជុំក្រុមការងារដំបន់ LMI នឹងបានរៀបចំនៅវៀតណាមនាចុងឆ្នាំ២០១៥៕