ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh ទៅទស្សនកិច្ចជាផ្លូវការអាមេរិក

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក​ John
Kerry  ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការអាមេរិក ចាប់ពីថ្ងៃ ទី១ដល់ថ្ងៃទី២តុលា។

        នាថ្ងៃទី២តុលា ក្នុងជំនួបចរចាររវាងលោក​រដ្ឋមន្រ្តីការបរទេសអាមេរិក Kerry
លោក​ Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់ដល់ ទំនាក់
ទំនងជាមួយអាមេរិក និងមានបំណងជម្រុញជាងទៀតកិច្ចសហប្រតិបត្តិ​ការលើ
គ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងស្នើអាមេរិកមានការ រវៀសរវៃជាមួយ
វៀតណាម ក្នុងកិច្ចចរចារស្តីពីកិច្ចព្រមដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងឆាប់ទទួល
ស្គាល់វៀតណាមមានខឿនសេដ្ឋកិច្ចទីផ្សារ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh ទៅទស្សនកិច្ចជាផ្លូវការអាមេរិក - ảnh 1
លោក Pham Binh Minh ថ្លែងមតិក្នុងជំនួប (រូបថតៈ TTXVN)


        លោក​ John Kerry បានអះអាងថា អាមេរិកវាយតម្លៃខ្ពស់តួនាទីរបស់ វៀត
ណាមក្នុងតំបន់ និងមានបំណងបន្តជម្រុញកិច្ចសហប្រតិបត្តិការជាមួយ វៀត
ណាមលើគ្រប់វិស័យ និងឲ្យដឹងថា អាមេរិកនឹងពិនិត្យយ៉ាង សកម្មរាល់សំណើរ
របស់វៀតណាម។

        ភាគីទាំងពីរក៏បានពិភាគ្សាអំពីបណ្តាបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំង
ពីរ មានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត និងចាត់
ទុកថា ភាគីទាក់ទិននានាត្រូវអនុវត្តន៍ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់
ភាគី នានានៅសមុទ្រខាងកើត(DOC) ជៀសវាងរាល់សកម្មភាពបង្ករឿងហេតុ
និង អស្ថិរភាពក្នុងតំបន់ ដោះស្រាយជំលោះតាមសន្តិវិធីដោយឈរលើច្បាប់អន្តរ
ជាតិ និង សន្ធិសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

        ក្នុងជំនួបរវាងលោក Pham Binh Minh ជាមួយតំណាងពាណិជ្ជកម្មអាមេរិក
 លោក Michael Froman ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាមួយចំនួនក្នុង
ទំនាក់ ទំនងសេដ្ឋកិច្ច​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងនោះមានកិច្ចព្រម
ព្រៀង TPP

        មុននោះ នាថ្ងៃទី១តុលា លោក​ Pham Binh Minh បានអញ្ជើញចូលរួម និង ថ្លែងមតិក្នុងពិធីប្រកាសរបាយការណ៍ “សគរាជ្យថ្មីក្នុងទំនាក់ទំនងវៀតណាម
អាមេរិក” នៅទីក្រុងវ៉ាស៊ីងតោន។

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្រ្តីក៏មានការ ជួបសំណេះសំណាលជាមួយកម្មាភិបាល នៅស្ថានទូតវៀតណាមប្រចាំនៅ រដ្ឋ
ធានីវ៉ាស៊ីហតោន និងតំណាងសហគមន៍ជនវៀតណាមដែលកំពុងសិក្សានិង រស់នៅអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ