ឧបនាយករដ្ឋមន្រ្តីវៀតណាមទៅត្រួតពិនិត្យរូបសណ្ឋានកាត់បន្ថយភាពក្រីក្រចីរភាពនៅខេត្ត Hoa Binh
(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅបណ្ដាខេត្តនៅតំបន់ភ្នំភាគខាង
ជើង ព្រឹកថ្ងៃទី១៥ សីហា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានដឹក
នាំក្រុមការងាររបស់រដ្ឋាភិបាល ទៅត្រួតពិនិត្យដោយផ្ទាល់នូវបណ្ដារូបសណ្ឋានកាត់
បន្ថយភាពក្រីក្រដ៏ចីរភាព ផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំដាំដុះនៅឃុំ Nam Phong និង
កម្មវិធីគោលដៅជាតិអំពីកសាងជនបទថ្មី នៅឃុំ Dung Phong ស្រុក Cao Phong ខេត្ត
Hoa Binh។
|
លោក Vu Van Ninh ទៅសាកសួរសុខទុក្ខគ្រួសារក្រីក្រ១ នៅឃុំ Nam Phong |
នៅទីនេះ លោក Vu Van Ninh បានអះអាងថា បក្ស រដ្ឋនិងរដ្ឋាភិបាលកំពុង
សកម្មជំរុញខ្លាំងការជួយឧបត្ថម្ភ ក្នុងអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកម្មវិធីគោល
ដៅជាតិអំពីការកសាងជនបទថ្មី និងបណ្ដាការផ្ដួចផ្ដើមគំនិត គោលនយោបាយអំពី
ការកាត់បន្ថយភាពក្រីក្រដ៏ចីរភាព។លោក Vu Van Ninh បានស្នើរឲ្យរដ្ឋអំណាចនៅ
តំបន់ បន្តស្រាវជ្រាវផែនការ រៀបចំផលិតកសិផល ដែលមានឧត្តមភាពក្នុងភូមិភាគ
ព្រមទាំងអនុវត្តយ៉ាងសកម្មនូវវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិត៕