ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ទទួលជួបអនុប្រធានសម្ព័ន្ធ ក្រុម៊ហុន Compal
(VOVWORLD) - ថ្លែងនៅទីនេះ លោក Trinh Dinh Dung បានកត់សម្គាល់និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់ Compal នៅវៀតណាមនាពេលកន្លងទៅ ក៏ដូច ជាផែនការបើកទូលាយការវិនិយោគនាពេលខាងមុខ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (ខាងស្ដាំ) បានទទួលជួបលោក Ray Chen អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Compal |
នាថ្ងៃទី១០ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានទទួលជួបលោក Ray Chen អនុប្រធាន សម្ព័ន្ធក្រុមហ៊ុន Compal (តៃវ៉ាន់ ចិន)។
ថ្លែងនៅទីនេះ លោក Trinh Dinh Dung បានកត់សម្គាល់និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់ Compal នៅវៀតណាមនាពេលកន្លងទៅ ក៏ដូច ជាផែនការបើកទូលាយការវិនិយោគនាពេលខាងមុខ។ លោកបានអះអាងថា រដ្ឋាភិបាលវៀតណាមកំពុងបន្តកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មអោយ កាន់តែល្អប្រពៃថែមទៀត លើកកំពស់សមត្ថភាពប្រកួតប្រជែង ដើម្បីអោយវៀត ណាមបន្តជាគោលដៅវិនិយោគគួរអោយទាក់ទាញចំពោះសហគ្រាសទាំងជាតិ និងអន្តរជាតិ។
លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាម ជានិច្ចកាលត្រៀមខ្លួនជាស្រេចផ្ទៀងស្ដាប់និងចែករំលែកសំដៅជួយឧបត្ថម្ភនិងដោះស្រាយការលំបាក ដើម្បីអោយវិនិយោគិនបរទេស ក្នុងនោះមាន Compal នឹងនរចិត្តធ្វើផលិតកម្មនិងអាជីវកម្មនៅវៀតណាម៕